ប្រធានរដ្ឋសភាអាមេរិក​ បន្តហែកសារសហរដ្ឋប្រចាំឆ្នាំ ​របស់លោកត្រាំ

ចែករំលែក៖

ក្រោយពេលប្រធានាធិបតីអាមេរិក​អានសារ​សហរដ្ឋ(State of Union) ប្រចាំឆ្នាំ នៅក្នុងសភាបញ្ចប់ភ្លាប់​ ប្រធានរដ្ឋសភា ក៏បានហែក សារនោះជាពីរភ្លាម​។ ក្រុមអ្នកសារព័ត៌មាន​ក៏ថតបានរូបភាពស្តីពីការហែកឯកសារនោះតែម្តង​។

ក្រុមអ្នកសារព័ត៌មាន​ក៏បានតាមសួរ លោកស្រី​ Nancy Polesy​ថា​ហេតុអ្វីបានជា លោកស្រីធ្វើដូច្នេះ? លោកស្រីបានបញ្ជាក់ថា​« ដោយសារនោះ គឺជាការថ្លែង​ដ៏ក្រខ្វក់មិនអាចទទួលយកបាន»។ ឯកសារប្រចាំឆ្នាំខាង​លើ​របស់លោក ត្រាំ បានកូពី​ពីរច្បាប់ ឲ្យអនុប្រធានាធិបតីមួយច្បាប់និង ប្រធានរដ្ឋសភាមួយច្បាប់​ ប៉ុន្តែប្រធានរដ្ឋសភា បានហែកចោលពីលោក ត្រាំ អានចប់ភ្លាម​។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បាន ថ្លែងសុន្ទរកថា«សារ​សហរដ្ឋ» នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ (ពេលវេលានៅសហរដ្ឋអាមេរិក ត្រូវនិងថ្ងៃទី​៥នៅកម្ពុជា)។ មេដឹកនាំបក្សប្រឆាំងវេណេហ្ស៊ុយអេឡា​ក្លាយជាភ្ញៀវចូលរួម​ពិធីនេះ ។

ការឡើងថ្លែងសារ​សហរដ្ឋរបស់ប្រធានាធិបតី​នៅពេលនេះ ត្រូវបានរំពឹងថា លើកឡើងអំពីការកាត់បន្ថយ​ប្រាក់ពន្ធ, ការធ្លាក់ចុះចំនួន​អ្នកអត់ការងារធ្វើ, កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយបរទេស ព្រមទាំង​វិធានការផ្សេងៗ​ដើម្បីទប់ស្កាត់​រារាំង​លំហូរ​ចូលជនភៀសខ្លួន​មកកាន់ទឹកដីអាមេរិក ។

ការឡើងថ្លែង​ ស្ថានភាពសហព័ន្ធ របស់លោកប្រធានាធិបតី ត្រាំ លើកនេះ ជាលើកចុងក្រោយ​ក្នុងអាណត្តិ​ទី១របស់គាត់ នៅមុនពេល​ការបោះឆ្នោតប្រធានាធិបតី​អាណត្តិថ្មី​ ចាប់ផ្តើម​នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ។

ការថ្លែង​​ស្ថានភាពសហព័ន្ធ របស់លោកត្រាំ លើកដំបូង​ ធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ មានរយៈពេល​១ម៉ោង​និង​២២នាទី ដែលបានទាក់ទាញ​មនុស្ស​ទស្សនា​បន្តផ្ទាល់​ប្រហែល​៤៧លាននាក់ ។

មេដឹកនាំប្រឆាំងនៅប្រទេសវេណេហ្ស៊ុយអេឡា លោក Juan Guaidoក្លាយជាភ្ញៀវ​​​ចូលរួម​ក្នុងកម្មវិធី​ថ្លែង ស្ថានភាពសហព័ន្ធ របស់លោក ដូណាល់ ត្រាំ នៅឯសេតវិមាន​​ផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print