ក្រោយពេលប្រធានាធិបតីអាមេរិកអានសារសហរដ្ឋ(State of Union) ប្រចាំឆ្នាំ នៅក្នុងសភាបញ្ចប់ភ្លាប់ ប្រធានរដ្ឋសភា ក៏បានហែក សារនោះជាពីរភ្លាម។ ក្រុមអ្នកសារព័ត៌មានក៏ថតបានរូបភាពស្តីពីការហែកឯកសារនោះតែម្តង។
ក្រុមអ្នកសារព័ត៌មានក៏បានតាមសួរ លោកស្រី Nancy Polesyថាហេតុអ្វីបានជា លោកស្រីធ្វើដូច្នេះ? លោកស្រីបានបញ្ជាក់ថា« ដោយសារនោះ គឺជាការថ្លែងដ៏ក្រខ្វក់មិនអាចទទួលយកបាន»។ ឯកសារប្រចាំឆ្នាំខាងលើរបស់លោក ត្រាំ បានកូពីពីរច្បាប់ ឲ្យអនុប្រធានាធិបតីមួយច្បាប់និង ប្រធានរដ្ឋសភាមួយច្បាប់ ប៉ុន្តែប្រធានរដ្ឋសភា បានហែកចោលពីលោក ត្រាំ អានចប់ភ្លាម។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បាន ថ្លែងសុន្ទរកថា«សារសហរដ្ឋ» នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ (ពេលវេលានៅសហរដ្ឋអាមេរិក ត្រូវនិងថ្ងៃទី៥នៅកម្ពុជា)។ មេដឹកនាំបក្សប្រឆាំងវេណេហ្ស៊ុយអេឡាក្លាយជាភ្ញៀវចូលរួមពិធីនេះ ។
ការឡើងថ្លែងសារសហរដ្ឋរបស់ប្រធានាធិបតីនៅពេលនេះ ត្រូវបានរំពឹងថា លើកឡើងអំពីការកាត់បន្ថយប្រាក់ពន្ធ, ការធ្លាក់ចុះចំនួនអ្នកអត់ការងារធ្វើ, កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបរទេស ព្រមទាំងវិធានការផ្សេងៗដើម្បីទប់ស្កាត់រារាំងលំហូរចូលជនភៀសខ្លួនមកកាន់ទឹកដីអាមេរិក ។
ការឡើងថ្លែង ស្ថានភាពសហព័ន្ធ របស់លោកប្រធានាធិបតី ត្រាំ លើកនេះ ជាលើកចុងក្រោយក្នុងអាណត្តិទី១របស់គាត់ នៅមុនពេលការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ។
ការថ្លែងស្ថានភាពសហព័ន្ធ របស់លោកត្រាំ លើកដំបូង ធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ មានរយៈពេល១ម៉ោងនិង២២នាទី ដែលបានទាក់ទាញមនុស្សទស្សនាបន្តផ្ទាល់ប្រហែល៤៧លាននាក់ ។
មេដឹកនាំប្រឆាំងនៅប្រទេសវេណេហ្ស៊ុយអេឡា លោក Juan Guaidoក្លាយជាភ្ញៀវចូលរួមក្នុងកម្មវិធីថ្លែង ស្ថានភាពសហព័ន្ធ របស់លោក ដូណាល់ ត្រាំ នៅឯសេតវិមានផងដែរ ៕