ខេត្តសៀមរាប៖ នៅម៉ោងប្រមាណជាង៥ទៀបភ្លឺមានអគ្គីភ័យមួយបានឆាបឆេះនៅក្នុងបន្ទប់ជាន់ទី៣ក្នុងផ្ទះសំណាក់អង្គរតូចដែលមានចំម្ងាយពីផ្លូវជាតិលេខ៦ប្រហែល១០០០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ហើយហេតុការនេះធ្វើអោយការភ្ញាក់ដល់ភ្ញៀវជាតិ និងអន្តរជាតិដែលសំរាក់នៅទីនោះភិតភ័យរត់ប្រសេកប្រសាចពេញកន្លែងហេតុការនោះតែម្តង ។ តែទោះបីជាយ៉ាងណាក៏ដោយក៏រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តបានមកជួយធ្វើអន្តរាគមន៏បានទាន់ពេលមិនមានការរាលដាលបន្តទៀតបានទ្បើយ ។
ហេតុការណ៍អគ្គីភ័យបានឆេះផ្ទះសំណាក់អង្គរតូចចំកណ្តាលក្រុងទេសចរណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង៥ និង៤០នាទីទៀបភ្លឺក្នុងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។
លោកវរសេនីយឯក ទិត្យណារ៉ុង អធិការក្រុងសៀមរាបបានបា្រប់អោយដឹងថា ម្ចាស់ផ្ទះសំណាក់អង្គរតូចមានឈ្មោះ សៀនស៊ាន់ ភេទប្រុស អាយ៦០ឆ្នាំមានទីលំនូវក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ហើយការឆេះនេះបណ្តាលកពីផ្ទុះសេខ្សែភ្លើងនៅក្នុងបន្ទប់ជាន់ទី៣ហើយពុំបណ្តាលអោយគ្រោះថ្នាក់ដល់នណាម្នាក់នោះទ្បើយ ។
លោកវរសេនីយឯក ទិត្យណារ៉ុង បានបន្តទៀតថា ការខូចខាត់ពុំមានធំដុំនោះទេដោយតែរថយន្តពន្លត់អគ្គីភ័យបានមកជួយទាន់ពេលវេលា។ហើយក្នុងការជួយបាញ់ពន្លត់នោះដែរ គេបានឃើញរថយន្តរបស់កងរាជអាវុធហត្ថខេត្តចំនួន៣គ្រឿងមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់កុំអោយឆេះរាលបន្តទៀត ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះសំណាក់អង្គរតូចនេះបាននាំគ្នានិយាយតៗគ្នាថាផ្ទះសំណាក់នេះអគ្គីភ័យបានឆេះមួយម្តងមកហើយ ហើយលើកនេះជាលើកទី២ផងដែរកាលពី៣ឆ្នាំមុន ៕
ដោយ៖ ប៊ុន រិទ្ធី