ក្រុងប៉ោយប៉ែត៖ បុរសម្នាក់ទើបតែចេញពីមណ្ឌលកែប្រែបានមួយខែសម្រេចចិត្តយកខ្សែភ្លើងចង.កសម្លាប់ខ្លួននឹងធ្នឹមផ្ទះមិនដឹងមូលហេតុបង្កភ្ញាក់ផ្អើលកាលពីម៉ោង៥ និង៤៥នាទីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថាសពជនរងគ្រោះមានឈ្មោះ ហួត វាសនា ភេទប្រុស អាយុ២៩ឆ្នាំស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពបន្តថា រងគ្រោះខាងលើនេះគីបងប្អូបទើបតែយកពីមកមណ្ឌលកែប្រែខេត្តបន្ទាយមានជ័យរយៈពេលជិត១ខែមកហើយ ព្រោះកន្លងមកបុរសរងគ្រោះ នេះធ្លាប់ប្រើថ្នាំញៀន ក្រោយពីយកមកផ្ទះបងប្អូនឲ្យអាហារហូបមិនសូវហូបដែរ ព្រោះខ្លាចគេដាក់ថ្នាំពុល ហើយចេះតែអង្គុយសំកុកនៅមុខផ្ទះ លុះដល់ថ្ងៃកើតហេតុបងប្អូនរវល់ចេញទៅរកស៊ី ឲ្យនៅផ្ទះជាមួយក្មួយស្រីឈ្មោះហួត ចន្ថាអាយុ៦ឆ្នាំ។ ស្រាប់តែបាត់ពីមុខផ្ទះក៏ក្មួយស្រីរបស់ជនរងគ្រោះប្រទះឃើញយកខ្សែភ្លើងចង.កសម្លាប់ខ្លួននឹងធ្នឹមខាងក្រោយផ្ទះ បង្ករភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្ដង ។
ក្រោយហេតុការណ៍សមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែត បានចុះធ្វើកោសល្យវិច្ច័យលើសពរងគ្រោះមិនមានស្លាក់ស្នាមអ្វីគួរឲ្យមានការសង្ស័យទៅលើមនុស្សឃាតឡើយ ហើយសមត្ថកិច្ចបញ្ជាក់ថាសពរងគ្រោះរូបនេះពិតជាចង.កសម្លាប់ខ្លួនឯងមែន ។
ក្រោយពីពិនិត្យ និងធ្វើកំណត់ហេតុសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕
ដោយ៖ វណ្ណា