មន្រ្តីឧទ្យានុរក្សអំពាវនាវឲ្យប្រជាពលរដ្ឋ និងជនានុជនចូលរួមស្រឡាញ់និងថែរក្សាការពារសត្វព្រៃ និងជីវៈចម្រុះ ជាសម្បត្តិធនធានធម្មជាតិយើង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីដើមសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនានុជនគ្រប់ស្រទាប់វណ្ណៈ ឲ្យចូលរួមស្រឡាញ់ ថែរក្សាការពារ និងអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ដែលកំពុងទទួលរងនូវការគំរាមកំហែង និងការវិនាសបាត់បង់ពីក្នុងដែនជម្រកសត្វព្រៃ ដោយសារការលួចចូលដាក់អន្ទាក់, ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងកម្មវិធីចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន រវាងការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ជាមួយនឹងដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅភូមិកោះម្យើល ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print