ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងមីទ្ទីញអបអរសាទរទិវាជាតិជ័យជំនៈ៧មករា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។
នៅថ្ងៃនេះផងដែរ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏បាននាំគ្នាអបអរសាទរទិវាជាតិ៧មករា ខួបលើកទី៣៧ឆ្នាំ(០៧ មករា១៩៧៩-០៧ មករា២០១៦) ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកជាថ្ងៃរស់រានមានជីវិតលើកទី២។
សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ខឿនឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារគត់មត់ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរ។ ប្រការនេះបានធានានូវភាពអនុគ្រោះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យសម្រេចបានផ្លែផ្កាជាថ្មីទៀត៕
...