នាយឧត្តមសេនីយ៏ សៅ សុខាអញ្ជើញជាអធិបតីចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៧ ទិវាជ័យជម្នះ ៧មករា ( ៧មករា ១៩៧៩ – ៧មករា ២០១៦ )

ចែករំលែក៖

ខេត្តស្វាយរៀងៈ នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែកបានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាជ័យជម្នះ ៧មករា ( ៧មករា ១៩៧៩ – ៧មករា ២០១៦ ) នៅសាលាខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ព្រមទាំងមន្ត្រីរាជការក្រោមតាមមន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋមន្ត្រីចូលនិវត្តជាង១ពាន់នាក់ ក្នុងនោះនិវត្តន៍ជន ២០នាក់ និងក្រុមយុវជន ៥០នាក់ផងដែរ ។
មានប្រសាសន៏សំណេះសំណាលក្នុងឪកាសនោះលោកនាយឧត្តមសេនីយ៏សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែកក៏បានអានសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៧ ទិវាជ័យជម្នះ ៧មករា(៧មករា១៩៧៩ ៧មករា២០១៦)ដើម្បីអោយប្រជាពលរដ្ឋបានស្ដាប់ក្នុងពីធីនេះផងដែរ។

នាយឧត្តមសេនីយ៏សៅសុខាក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលតែងតែនឹករលឺកដល់បងប្អូនជនរួមជាតិទាំងអស់ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាជ័យជម្នះ ៧មករា ( ៧មករា ១៩៧៩ – ៧មករា ២០១៦ )ដែលជាថ្ងៃកំណើតទី២របស់យើងជាពិសេសក្នុងឆ្នាំថ្មី២០១៦នេះ។

លោកនាយឧត្តមសេនីយ៏ សៅ សុខាបានបន្តទៀតថាក្នុងរយះពេល៣៧ឆ្នាំកន្លងទៅផ្ដើមចេញពីជ័យជំនះ ៧មករាប្រជាជនកម្ពុជាបានសំរេចនូវការផ្លាស់ប្ដូរសង្គមយ៉ាងធំធេងដែលគ្មានអ្នកណាអាចនឹកស្មានដល់។កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពួជសាសន៏ពីសមរភូមិនៃសង្គ្រាមដ៏រាំរៃការបាក់បែកជាតិ ការបែងចែកទឹកដីហើយបានប្រែក្លាយជាប្រទេសជាតិមួយដ៏មានសុខសន្តិភាព សេរីភាព ឯកភាពជាតិស្ថិរភាព និងការអភិវឌ្ឃន៏លើគ្រប់វិស័យធ្វើអោយជីវភាពប្រជាជនត្រូវបានលើកកំពស់ឥតឈប់ឈរ។

នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរយះពេល៥០០ឆ្នាំមកនេះបន្ទាប់ពីសម័យអង្គរដ៏រុងរឿងដែលប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញមានការឯកភាពជាតិឯកភាពទឹកដីនិងកំពុងរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញតែមួយ។

លោកនាយឧត្តមសេនីយ៏ សៅ សុខាបានបញ្ជាក់ថាគ្មានជនណាឬមជ្ឈដ្ឋានណាអាចមកបដិសេធឬមួលបង្កាច់បានឡើយ(បើគ្មានរដ្ឋប្រហាថ្ងៃទី១៨មិនាឆ្នាំ១៩៧០ក៏គ្មានរបបប្រល័យពូជសាសន៏ប៉ុលពត)ហើយបើគ្មានរបបប្រល័យពួជសាសន៏ប៉ុលពតក៏គ្មានថ្ងៃ៧មករាបើគ្មានថ្ងៃ៧មករាគឺគ្មានអ្វីៗថ្ងៃនេះឡើយ។នៅក្នុងពិធីនោះដែរក៏មាន និងចែកអំណោយជាវត្ថុអនុស្សាវរីយ៏ជូនដល់មន្ត្រីចូលនិវត្តផងដែរ។ 

...

    
    
    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print