ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទនារីម្នាក់បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព​

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់ជិះម៉ូតូតាមផ្លូវត្រូវបានជនសង្ស័យម្នាកជិះម៉ូតូមកពីក្រោយឆក់យកទូរស័ព្ទបានសម្រេចហេីយគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៦ខែកុម្ភះ​ឆ្នាំ២០២០​ នៅចំណុចមុខការហ្វេអាម៉ាហ្សូន​ តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះសែមឡង់ឌី​ ភេទស្រីអាយុ៣០ឆ្នាំ​ មុនរបរបុគ្គលិកក្រុមហ៊ុន​ ឯកជន​ ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ មាន​ស្រុក​កំណើត​ នៅ​ក្រុង​ពោធិ៍សាត់​ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីធ្វេីការនៅភ្នំពេញស្ពតក្លឹប​ បំណងជិះទៅផ្ទះនៅសង្កាត់បឹងសាឡាង​ ដោយជិះម៉ូតូបណ្តេីរស្តាប់កាសបណ្តេីរ​ ខណះមកដល់ចំនុចកេីត​ ជិត​ដល់​ផ្ទះ​ទៅ​ហើយ​ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពីមិនចាំស្លាកលេខមកពីក្រោយបានធ្វេីសកម្មភាពឆកលយកទូរស័ព្ទម៉ាកiPhone 7plus ពីហោប៉ាវរបស់នាង​ ហេីយបន្ថែម​ល្បឿន​ម៉ូតូ​ជិះ​គេចខ្លួនបាត់តែម្តង​ ។

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដេីម្បីងាយស្រួលសមត្ថកិច្ចតាមរក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print