រថយន្ដកុងតឺន័រមួយគ្រឿងដឹកដែកអេតចាយ បួងចង្កូតខ្លាំងពេកបណ្ដាលឲ្យក្រឡាប់ផ្ងារជើងចាក់ចោលសម្ភារៈពេញផ្លូវ៥០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ មានរថយន្ដកុងតឺន័រដឹកដែកអេតចាយមួយគ្រឿង បានបួងចង្កូតខ្លាំងពេកបណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងចាក់ចោលសម្ភារៈពេញផ្លូវ បង្កឲ្យមានការភ្ងាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ កែងផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ានHYUNDAI ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-1089 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន ក៏បានបត់ស្ដាំ តែអ្នកបើកបរបួងចង្កូតខ្លាំងពេក បណ្ដោលឲ្យរថយន្តក្រឡាប់ផ្ងារជើង និងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានមនុស្សរងរបួសឡើយ ចំណែកឯម្ចាស់រថយន្ដបង្កវិញបានចុះពីរថយន្ដគេចបាត់សម្រាល់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print