ប្រទេសចិន៖ ជំងឺរលាកសួតបង្កឡើងដោយវីរុស កូរ៉ូណាថ្មី (2019-nCoV) ឆ្លងរាលដាល នៅក្នុងប្រទេសចិន, ប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកនោះ មកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឆក់យកជីវិត មនុស្ស ១០១៨នាក់ហើយ ។
ជំងឺកូរ៉ូណា ផ្ទុះឡើងដំបូងគេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល របស់ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ ។ ជំងឺ 2019-nCoV នេះ ត្រូវបានអង្គការសុខភាពពិភពលោក ប្រកាស អាសន្ន ខណៈដែលមិនទាន់រកថ្នាំព្យាបាល ឬវាក់សាំង ការពារ ឲ្យបានជាក់លាក់នៅឡើយទេ ។ ជំងឺ2019-nCoV បានឆ្លងទៅលើមនុស្ស ចំនួន ៤៣ ០៩៩នាក់ ក្នុងនោះ នៅប្រទេសចិន តែមួយ មាន៤២៦៣៨នាក់ និងបាត់បង់ជីវិត ១ ០១៦នាក់ ។ ប៉ុន្តែ អ្នកជំងឺ ៣៩៩៦នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។
ក្រៅពីប្រទេសចិន គឺប្រទេសចំនួន ២៧ផ្សេងទៀត ដែលជំងឺ2019-nCoV នេះបានឆ្លងទៅដល់ ក្នុងនោះ នៅប្រទេសហ្វីលីន បានស្លាប់ម្នាក់ និងនៅហុងកុងបានស្លាប់ ម្នាក់ ៕
ដោយ៖ ថាច់ យ៉ាត