លោកស្រីអង់សានស៊ូជី មិនអាចក្លាយជាប្រធានាធបិតីមីយ៉ានម៉ាបានឡើយ

ចែករំលែក៖

បើទោះបីពេលនេះគេមិនទាន់ប្រាប់ឈ្មោះបេក្ខភាព៣រូបសម្រាប់ដំណែងប្រធានាធិបតីក្នុងការ​បើកឆ្នោតសភានាសម័យប្រជុំដំបូងបង្អស់ មិនមានលោកស្រីអង់សានស៊ូជីនោះឡើយ ដោយសារតែរដ្ឋធម្មនុញ្ញ ស្តីពីបេក្ខភាពប្រធានាធិបតីមិនអាចផ្លាស់ប្តូរបានគឺចាំបាច់ត្រូវ​តែជាជនជាតិមីយ៉ាម៉ាគ្រប់ជំនន់ទើបកាន់តំណែងនេះបាន។

sas

បើទោះបីបុគ្គលរូបណាក្លាយជាមេដឹកនាំនោះក៏ជារឿងដ៏ប្រសើរនោះដែរដោយសារតែ កើតចេញពីឆន្ទះរបស់ពលរដ្ឋតាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ ជាប្រវត្តិសាស្ត្រ។

កាលពីថ្ងៃទី​៦ខែមករា ប្រធានរដ្ឋសភាមីយាម៉ាលោក​Shwe Mann បានប្រកាសឲ្យដឹងថា​សមាជិកគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រីអង់សានស៊ូជីនិងចាប់ផ្តើម ទទួលតំណែងនៅក្នុងសភា ចាប់ពីថ្ងៃទី​១ខែកុម្ភៈ ជាការបើកទំព័រថ្មីសម្រាប់ការដឹកនាំប្រទេស​ដោយ​រដ្ឋាភិបាលប្រជាធិបតេយ្យ ក្រោយពេលប្រទេសនេះស្ថិតនៅក្រោមការដឹងនាំរបស់យោធាអស់ជាច្រើនទសវត្សកន្លងមក។

ការងារដំបូងបំផុតរបស់ដំណាងរាស្ត្រមីយ៉ាម៉ានោះគឺបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដោយមានបេក្ខភាព៣រូបសម្រាប់ដំណែងប្រធានាធិបតីក្នុងនោះមាន បេក្ខភាពជ្រើសរើស​ដោយព្រឹទ្ធភា បេក្ខភាពជ្រើសរើសដោយរដ្ឋសភា និងបេក្ខភាពជ្រើសរើសដោយយោធា។ ចំណែកលោកស្រីអង់សានស៊ូជី មិនអាចឈរជាបេក្ខភាពប្រធានាធិបតីនោះឡើយ ដោយសារតែលោកស្រី រៀបការ និងមានកូនពីរនាក់ជាជនជាតិបរទេស គឺខុសទៅនិងរដ្ឋធម្មនុញ្ញ។ តាមគម្រោងការបោះឆ្នោតប្រធានាធិបតីក៏នឹងកើតឡើងនៅខែកុម្ភៈនេះដែរ។

រដ្ឋាភិបាលថ្មីមីយានម៉ា នឹងបង្កើតឡើងជារូបរាងបានក្រោយពេលដែលប្រធានាធិបតីបច្ចុប្បន្ន​លោកធៀន សេន លាលែងពីដំណែងនៅថ្ងៃទី​៣១ខែមីនា៕

sss

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print