បើទោះបីពេលនេះគេមិនទាន់ប្រាប់ឈ្មោះបេក្ខភាព៣រូបសម្រាប់ដំណែងប្រធានាធិបតីក្នុងការបើកឆ្នោតសភានាសម័យប្រជុំដំបូងបង្អស់ មិនមានលោកស្រីអង់សានស៊ូជីនោះឡើយ ដោយសារតែរដ្ឋធម្មនុញ្ញ ស្តីពីបេក្ខភាពប្រធានាធិបតីមិនអាចផ្លាស់ប្តូរបានគឺចាំបាច់ត្រូវតែជាជនជាតិមីយ៉ាម៉ាគ្រប់ជំនន់ទើបកាន់តំណែងនេះបាន។
បើទោះបីបុគ្គលរូបណាក្លាយជាមេដឹកនាំនោះក៏ជារឿងដ៏ប្រសើរនោះដែរដោយសារតែ កើតចេញពីឆន្ទះរបស់ពលរដ្ឋតាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ ជាប្រវត្តិសាស្ត្រ។
កាលពីថ្ងៃទី៦ខែមករា ប្រធានរដ្ឋសភាមីយាម៉ាលោកShwe Mann បានប្រកាសឲ្យដឹងថាសមាជិកគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រីអង់សានស៊ូជីនិងចាប់ផ្តើម ទទួលតំណែងនៅក្នុងសភា ចាប់ពីថ្ងៃទី១ខែកុម្ភៈ ជាការបើកទំព័រថ្មីសម្រាប់ការដឹកនាំប្រទេសដោយរដ្ឋាភិបាលប្រជាធិបតេយ្យ ក្រោយពេលប្រទេសនេះស្ថិតនៅក្រោមការដឹងនាំរបស់យោធាអស់ជាច្រើនទសវត្សកន្លងមក។
ការងារដំបូងបំផុតរបស់ដំណាងរាស្ត្រមីយ៉ាម៉ានោះគឺបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដោយមានបេក្ខភាព៣រូបសម្រាប់ដំណែងប្រធានាធិបតីក្នុងនោះមាន បេក្ខភាពជ្រើសរើសដោយព្រឹទ្ធភា បេក្ខភាពជ្រើសរើសដោយរដ្ឋសភា និងបេក្ខភាពជ្រើសរើសដោយយោធា។ ចំណែកលោកស្រីអង់សានស៊ូជី មិនអាចឈរជាបេក្ខភាពប្រធានាធិបតីនោះឡើយ ដោយសារតែលោកស្រី រៀបការ និងមានកូនពីរនាក់ជាជនជាតិបរទេស គឺខុសទៅនិងរដ្ឋធម្មនុញ្ញ។ តាមគម្រោងការបោះឆ្នោតប្រធានាធិបតីក៏នឹងកើតឡើងនៅខែកុម្ភៈនេះដែរ។
រដ្ឋាភិបាលថ្មីមីយានម៉ា នឹងបង្កើតឡើងជារូបរាងបានក្រោយពេលដែលប្រធានាធិបតីបច្ចុប្បន្នលោកធៀន សេន លាលែងពីដំណែងនៅថ្ងៃទី៣១ខែមីនា៕
ប្រែសម្រួល៖ ម៉ែវ សាធី