អាមេរិក(FBI )​កំពុងស្វែងរកចាប់ខ្លួនយោធាចិន​៤នាក់

ចែករំលែក៖

ប្រភពព័ត៌មាន CBSNEWS បានផ្សាយ​នៅថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រសួងយុត្តិធម៌អាមេរិក​បាន​ចោទប្រកាន់​មន្ត្រីយោធា​ចិន​ចំនួន៤រូប ដែលអាមេរិកចោទប្រកាន់ពីបទ​លួច (hack)​ដ៏ច្រើន​ទិន្នន័យ​ក្រុមហ៊ុនឥណ្ឌទាន Equifax និងលួច​ព័ត៌មានឯកជន​របស់ពលរដ្ឋអាមេរិក​រាប់លាននាក់​ផងដែរ​​កាលពីឆ្នាំ២០១៧ ។

នៅក្នុងសន្និសិទកាសែត​កាលពីថ្ងៃទី១០ ខែកុម្ភៈ គណៈអគ្គមេធាវី William Barr បានថ្លែងថា «នេះជាការបែកធ្លាយទិន្នន័យ​មួយដ៏ធំបំផុត​នៅក្នុងប្រវត្តិសាស្ត្រ»​។ «ទំហំនៃការ​លួច​នេះ​មានទំហំធំធេង និងភ្ញាក់ផ្អើលបំផុត» ។ ដូច​បានសរសេរ​នៅក្នុងបទចោទប្រកាន់នោះ គេបានបញ្ជាក់ថា ពួកអ្នកលួចទិន្នន័យទាំងនេះ​ បានលួច​ទាំងឈ្មោះ, ថ្ងៃ ខែឆ្នាំកំណើត និង​ព័ត៌មានសន្តិសុខសង្គម របស់ប្រជាជនអាមេរិក​ជិត​១៤៥លាននាក់ ហើយនិងលួចទិន្នន័យ​បណ្ណ​បើកបរ​ប្រជាជនអាមេរិកយ៉ាងតិច​ប្រហែល​១០លាននាក់ផងដែរ​ ។

រដ្ឋអាជ្ញាអាមេរិក​បានបញ្ជាក់ថា ជនដែលចោទប្រកាន់ទាំង​៤នាក់រួមមានឈ្មោះ៖ Wu Zhiyong, ឈ្មោះ Wang Qian, ឈ្មោះ Xu Ke និងឈ្មោះ Liu Lei ។ ពួកគេទាំង៤រូប​ គឺជាសមាជិក​វិទ្យាស្ថានស្រាវជ្រាវទី៥៤, ដែលជាសមាសភាគ​មួយ​របស់​​កងកម្លាំងរំដោះប្រជាជនចិន (CPLA)។

គណៈអភិបាលសហព័ន្ធ​នៅអាត្លង់តា សហរដ្ឋអាមេរិក បានចោទប្រកាន់​ជនទាំងបួនរូបនេះ​ ចំនួន​៩បទចោទប្រកាន់ ក្នុងនោះ​មានបទ​​លួចតាមប្រព័ន្ធកុំព្យូទ័រ, ចារកម្មសេដ្ឋកិច្ច ក៏ដូចជាការលួច​តាម​បណ្តាញជាដើម ។

បុរសទាំង​៤រូបនេះ​មិនទាន់ត្រូវបានចាប់ខ្លួន​បញ្ជូន​ចូលគុកនៅឡើយទេ ហើយភ្នាក់ងារ FBI បាននិងកំពុងពិចារណា​ស្វែងរកចាប់ខ្លួន ។

ករណីមួយនេះ គេនៅមិនទាន់ឃើញ​ការឆ្លើយតបបែបណា​ពីខាងភាគី​ចិននៅឡើយទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print