រវល់ពេកភ្លេចពន្លត់ភ្លើងចង្រ្កានមុនចូលគេង ពាក់កណ្តាលអធ្រាត្រភ្លើងឆេះផ្ទះម៉ត់

ចែករំលែក៖

ខេត្តកំពង់ធំ: អគ្គិភ័យមួយបានកើតឡើងជាងពាក់កណ្តាលអធ្រាត្រ បណ្តាលឲ្យផ្ទះឈើមួយខ្នងនៅសល់តែផែះនិងធ្យូង ដោយសារតែម្ចាស់ផ្ទះធ្វេសប្រហែសមិនពន្លត់ភ្លើចង្រ្កានឲ្យបានត្រឹមត្រូវមុនពេលចូលដេក ធ្វើឲ្យភ្លើងចង្រ្កានឆេះរាលពេញបន្ទុកពេញផ្ទះតែម្តង ។

អគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃ អង្គារ ៣ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ ២០២០ ស្ថិតនៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល សូយោង បានឲ្យដឹងថា ម្ចាស់ផ្ទះរងដោយអគ្គិភ័យនេះជាកម្មសិទ្ធិរបស់ឈ្មោះ នូ យ៉ា ភេទស្រី អាយុ ៧៥ឆ្នាំ (ជរា) រស់នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើ មានទំហំ ៦ម៉ែត្រx០៨ម៉ែត្រធ្វើអំពីឈើជញ្ជាំងក្តារ ដំបូលប្រក់ហ្វីប្រូស៊ីម៉ងត៍ ។ អគ្គិភ័យនេះបណ្តាលឲ្យ ខូចខាត ឆេះផ្ទះមួយខ្នងទាំងស្រុង ប្រាក់រៀលចំន៤០០,០០០រៀល គ្រែឈើចំនួន ៣គ្រឿង ទូដាក់អីវ៉ាន់ចំនួន ១គ្រឿង និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត ដោយសារមុនចូលដេកម្ចាស់ផ្ទះមិនពន្លត់ភ្លើងចង្រ្កានឲ្យបានត្រឹមត្រូវ ។

...

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមានអគ្គិភ័យនេះកើតឡើង មានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍ចំនួន ១គ្រឿង ហើយបានប្រើប្រាស់ទឹកអស់ចំនួន១រថយន្តស្មើ នឹង៤ម៉ែត្រគូប និងមានកម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន ៣៥នាក់ ដឹកនាំដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកទើបភ្លើង រលត់ទាំងស្រុងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាងឡើយ ៕ ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print