ភ្នំពេញ៖ស្ត្រីវ័យចំណាស់ម្នាក់បានត្រូវរងការវាយដំយ៉ាងចាស់ដៃខណៈដែលជួបជុំមិត្តភក្តិដែលស្គាល់គ្នាកន្លងមកបានចូលហូបចុកនៅបាចតុមុខបន្ទាប់មកត្រូវបានភាគីម្ខាងទៀតមានគ្នា៥នាក់បានពួតគ្នាវាយយ៉ាងចាស់ដៃបង្កមានការភ្ញាក់ផ្អើលពេញក្នុងហាងដោយចោទថាគាត់លួចខ្សែករបស់គេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១២ខែកុម្ភះឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចមុខបារចតុមុខស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
ជនរងគ្រោះដែលត្រូវគេវាយមានឈ្មោះគឹម គន្ធាភេទស្រី អាយុ៤០ឆ្នាំស្នាក់នៅផ្លូវជាតិលេខ៥សង្កាត់ស្រះចកខណ្ឌដូនពេញក្បែរគល់ស្ពានជ្រោយចង្វារ។
តាមសំដីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់(ជនរងគ្រោះ)បាននាំកូនៗទៅញ៉ាំអាហារនៅហាងមួយកន្លែងម្តុំបាចតុមុខបន្ទាប់មកបានជួបគ្នាជាមួយនិងមិត្តភក្តិចាស់ៗមកហូបជាមួយគ្នារួចហើយកូនៗបានចេញទៅផ្ទះមុនអស់បានមួយសន្ទុះស្រាប់តែមិត្តភក្តិដែលស្គាល់គ្នាចោទប្រកាន់ទៅលើគាត់ថាលួចខ្សែកគេ ភ្លាមនោះក៏មានការប្រកែកគ្នាតឹងសរសៃកទើបខាងភាគីម្ខាងទៀតដែលមានគ្នាច្រើនពួតគ្នាវាយយ៉ាងចាស់ដៃលើស្ត្រីវ័យចំណាស់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ខមកជួយអន្តរាគមន៍។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចកដើម្បីអោយសមត្ថកិច្ចតាមស្រាវជ្រាវជនបង្កចាប់មកផ្តន្ទាទោសទៅតាមច្បាប់៕ធឿនព្រែកជ័យ