សវនាកាសំណុំរឿងលោក កឹម សុខា ឈានមកដល់អង្គហេតុនៃការបង្កើតគណបក្សសង្ក្រោះជាតិ

ចែករំលែក៖

ភ្នំពេញ៖សវនាការសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ បានឈានមកដល់ថ្ងៃទី៩ សប្តាហ៍ទី៥ ហើយ ពាក់ព័ន្ធការចោទប្រកាន់អំពីបទ “ក្បត់ជាតិ” ឃុបឃិតជាមួយជនបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

សវនាការនៅថ្ងៃនេះនឹងផ្តោតសំខាន់ទៅលើអង្គហេតុសកម្មភាពរបស់លោក កឹម សុខា នៅចន្លោះឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ ពោលគឺក្នុងកំឡុងពេលលោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំងកណ្តាលអាធ្រាត្រ។

ការពិភាក្សានេះ គ្រោងនឹងត្រូវចែកចេញជា៣ដំណាក់កាល ដោយជជែកពីអង្គហេតុនៃការបង្កើតនិងរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ អង្គហេតុ ជុំវិញការបោះឆ្នោត ឆ្នាំ២០១៣ និង អង្គហេតុ ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ រហូតដល់ការចាប់ខ្លួន លោក កឹម សុខា តែម្តង។

ជាមួយគ្នានេះ គេសង្កេតឃើញថា នៅតាមដងផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ មានកងកម្លាំងចម្រុះបានដាក់ពង្រាយជាធម្មតា ដើម្បីសម្រួលចរាចរណ៍ជូនអ្នកដំណើរ ហើយក្រុមអ្នកសារព័ត៌មាន រួមទាំងអង្គការសង្គមស៊ីវិល សកម្មជនអតីតគណបក្សសង្គ្រោះជាតិ នៅតែបន្តការតាមដានសំណុំរឿងនេះ យ៉ាងយកចិត្តទុកដាក់ផងដែរ។

សូមជម្រាបថា សវនាការសំណុំរឿងលោក កឹម សុខា ពាក់ព័ន្ធទោសក្បត់ជាតិ ឃុបឃិតជាមួយបរទេសនេះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសម្រចធ្វើរយៈពេល ២ថ្ងៃក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ហើយសវនាការនេះ នឹងអាចពន្យាពេលជាច្រើនថ្ងៃបន្តទៀត ដោយសារតែមានអ្នកពាក់ព័ន្ធជាច្រើន ដែលនឹងត្រូវផ្តល់សក្ខីកម្មជូនដល់តុលាការ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print