បើករថយន្ដ​លឿន​ជ្រុល​ចង្កូត​ឡើង​លើ​សួន​ទ្រូងផ្លូវ​បុក​បាក់​បង្គោល​ភ្លើង​១​ដើម

ចែករំលែក៖

​ភ្នំពេញ៖​ រថយន្ដ​ RAV4​ L​ មួយ​គ្រឿង​ បាន​បើក​ក្នុង​ល្បឿន​លឿន​រួច​ជ្រុល​ចង្កូត​ ឡើង​លើ​សួន​ទ្រូងផ្លូវ​និង​បុក​បង្គោល​ភ្លើង​ បាក់​រាប​ដល់​ដី​១​ដើម​ ហើយ​ត្រូវ​រថយន្ដ​ កុងតឺន័រ​ដែល​បើក​បញ្ច្រាសទិស​គ្នា​មក​ ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ចំ​ពី​ចំហៀង​គូទ​បែក​កញ្ចក់​ខូចខាត​យ៉ាងដំណំ​ ។​

image2 (3)

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​១០​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​ រ៉េ​ត​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​ មាន​ជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ថយ​ន្ដ​ បង្ក​ម៉ាក​RAV4L​ ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២W-៧០៧១​ បាន​ បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ក្នុង​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ ជ្រុល​ចង្កូត​ឡើង​លើ​សួន​ទ្រូងផ្លូវ​ ហើយ​បាន​ បុក​បង្គោល​ភ្លើង​បាក់​រាប​ដល់​ដី​មួយ​ដើម​ ខណៈនោះ​ដែរ​ស្រាប់តែ​មាន​រថយន្ដ​កុង​ តឺ​ន័​រ​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​បើក​បញ្ច្រាសទិស​គ្នា​មក​ដល់​ចាប់​ហ្វ្រាំង​មិន​ ទាន់​ក៏​បុក​ចំ​ពី​ចំហៀង​គូទ​រថយន្ដ​បង្ក​បណ្ដាល​ឱ្យ​បែក​កញ្ចក់​ខូចខាត​យ៉ាងដំណំ​ ហើយ​ រថយន្ដ​កុងតឺន័រ​បាន​បន្ដ​ល្បឿន​បើក​គេច​ ខ្លួន​បាត់​។​

​ដោយឡែក​ម្ចាស់​រថយន្ដ​RAV4L​ ដែល​បង្កហេតុ​មិន​បណ្ដាល​ឱ្យ​របួស​នោះ​ ទេ​ ភ្លាមៗ​នោះ​បាន​ទុក​រថយន្ដ​ចោល​រួច​ បើកទ្វារ​គេចខ្លួន​បាត់​ស្រមោល​ពី​កន្លែង​ កើត​ហេតុតែ​ម្ដង​។​

​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​និង​ ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និង​ វាស់វែង​យក​រថយន្ដ​បង្ក​ទៅ​រក្សា​ទុក​នៅ​ ឯ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​ គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​៕​

image1 (4)

image3 (3)

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print