ភ្នំពេញ៖ រថយន្ដ RAV4 L មួយគ្រឿង បានបើកក្នុងល្បឿនលឿនរួចជ្រុលចង្កូត ឡើងលើសួនទ្រូងផ្លូវនិងបុកបង្គោលភ្លើង បាក់រាបដល់ដី១ដើម ហើយត្រូវរថយន្ដ កុងតឺន័រដែលបើកបញ្ច្រាសទិសគ្នាមក ដល់ចាប់ហ្វ្រាំងមិនទាន់ក៏បុកចំពីចំហៀងគូទបែកកញ្ចក់ខូចខាតយ៉ាងដំណំ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបានកើតឡើងកាលពីវេលា ម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុនី រ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញថយន្ដ បង្កម៉ាកRAV4L ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ២W-៧០៧១ បាន បើកបរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតក្នុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ ជ្រុលចង្កូតឡើងលើសួនទ្រូងផ្លូវ ហើយបាន បុកបង្គោលភ្លើងបាក់រាបដល់ដីមួយដើម ខណៈនោះដែរស្រាប់តែមានរថយន្ដកុង តឺន័រមួយគ្រឿងមិនចាំស្លាកលេខបានបើកបញ្ច្រាសទិសគ្នាមកដល់ចាប់ហ្វ្រាំងមិន ទាន់ក៏បុកចំពីចំហៀងគូទរថយន្ដបង្កបណ្ដាលឱ្យបែកកញ្ចក់ខូចខាតយ៉ាងដំណំ ហើយ រថយន្ដកុងតឺន័របានបន្ដល្បឿនបើកគេច ខ្លួនបាត់។
ដោយឡែកម្ចាស់រថយន្ដRAV4L ដែលបង្កហេតុមិនបណ្ដាលឱ្យរបួសនោះ ទេ ភ្លាមៗនោះបានទុករថយន្ដចោលរួច បើកទ្វារគេចខ្លួនបាត់ស្រមោលពីកន្លែង កើតហេតុតែម្ដង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិង ជំនាញបានចុះដល់កន្លែងកើតហេតុនិង វាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅ ឯការិយាល័យនគរបាលចរាចរណ៍ជើង គោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ