ភ្នំពេញ៖ ក្រសួងអប់រំយុវជននិង កីឡានិងគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាចាត់ទុកថាឆ្នាំ២០១៦គឺជាឆ្នាំ អនុវត្ដផែនការមេស៊ីហ្គមលើកទី៣ឆ្នាំ ២០២៣ដែលស្ថាប័នកីឡាធំទាំង២ទទួលបានការទុកចិត្ដពីរាជរដ្ឋាភិបាលកម្ពុជា ដោយបានអនុញ្ញាតឱ្យរៀបចំព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ក្នុងនោះដែរ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីក៏បាន ប្រកាសប្រគល់សិទ្ធិមកឱ្យប្រទេសកម្ពុជា ជាផ្លូវការហើយកាលពីស៊ីហ្គេមលើកទី២៨នៅប្រទេសសិង្ហបុរីដូច្នេះឆ្នាំ២០១៦នេះដល់ពេលវេលាត្រូវអនុវត្ដផែនការ មេស៊ីហ្គេមបណ្ដើរៗហើយ ប៉ុន្ដែក៏អាច ធ្វើឱ្យប៉ះពាលដល់ផលប្រយោជន៍បុគ្គលខ្លះដែរទាំងនៅក្នុងក្រសួងនិងសហព័ន្ធ កីឡាជាតិ ។
យោងតាមសេចក្ដីព្រាងផែនការ មេស៊ីហ្គេមឆ្នាំ២០២៣ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងក្រសួង អប់រំយុវជននិងកីឡាបានសហការគ្នា បង្កើតឡើងនូវផែនការមេសម្រាប់ ត្រៀមរៀបចំព្រឹត្ដិការណ៍ប្រកួតកីឡា ស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងនោះ ក៏មាន សមាសភាពចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធដូចជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងសេដ្ឋកិច្ច និងហេរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និង សាលារាជធានីភ្នំពេញ ហើយសេចក្ដី ព្រាងខាងលើនេះក៏បានឆ្លងកាត់សិក្ខា សាលាថ្នាក់ជាតិរួចរាល់ដែរកាលពីឆ្នាំ ២០១៥កន្លងទៅដោយនៅតែរង់ចាំការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ។
ទន្ទឹមនឹងការអនុវត្ដផែនការមេកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះដែរ លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន កីឡាធ្លាប់បានលើកឡើងក្នុងឆ្នាំ២០១៥ថា ដល់ពេលវេលាប្រធាន អនុប្រធាន អគ្គលេខាធិការសហព័ន្ធកីឡាជាតិ នីមួយៗគួរតែភ្ញាក់ពីដំណេកហើយពី ព្រោះចាប់ពីឆ្នាំ២០១៦តទៅក្រសួងអប់រំយុវជន និងកីឡាចាប់ផ្ដើមអនុវត្ដផែន ការមេស៊ីហ្គេម២០២៣ ។
ការលើកឡើងរបស់លោកអគ្គនា យកកីឡាខាងលើនេះត្រូវបានមជ្ឈដ្ឋាន ទូទៅលើកឡើងថាទំនងជាលោកចង់ ចាក់ក្រឡេកប្រធាន អនុប្រធាន និង អគ្គលេខាធិការសហព័ន្ធកីឡាខ្លះដែល អសកម្មឬក៏មិនបានធ្វើសកម្មភាពកីឡារបស់ខ្លួនតែម្ដងឱ្យភ្ញាក់រលឹកឡើងកុំដេក ចាំតែក្រសួងហើយពេលដល់ថ្ងៃប្រកួត ជើងឯកថ្នាក់ជាតិម្ដងៗទើបមមីមមើ ស្រវេស្រវាប្រមែប្រមូលគ្នីគ្នាធ្វើរបាយការណ៍ដើម្បីស្នើសុំថវិកាសម្រាប់រៀបចំការប្រកួតនោះ ។
គួររំលឹកថា ចាប់ពីឆ្នាំ២០១៦នេះ តទៅក្រសួងអប់រំយុវជននិងកីឡាបាន ប្រកាសថា ខ្លួននឹងផ្ដល់កញ្ចប់ថវិកាមួយ ចំនួនធំសម្រាប់ឱ្យសហព័ន្ធកីឡាជាតិ ដែលមានឈ្មោះក្នុងបញ្ជីស៊ីហ្គេម២០២៣ ដើម្បីមានលទ្ធភាពរៀបចំសកម្មភាព កីឡារៀងៗខ្លួនដោយខ្លួនឯងក្នុងន័យអភិ វឌ្ឍន៍បង្កើនបច្ចេកទេសគ្រូបង្វឹកមន្ដ្រី ចៅក្រមអាជ្ញាកណ្ដាលមន្ដ្រីរដ្ឋបាលឆ្ពោះ ទៅរកការប្រកួតកីឡាស៊ីហ្គេមនានា ពិសេសឆ្នាំ២០២៣តែម្ដង ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហើបឱ្យដឹងថា ចំពោះផែនការ សកម្មភាពកីឡាសម្រាប់ឆ្នាំ២០១៦ គឺ អាចចាត់ទុកថាជាឆ្នាំសាកល្បងអនុវត្ដ ផែនការមេស៊ីហ្គេមឆ្នាំ២០២៣ជាបណ្ដើរៗ ហើយដែរក្នុងនោះជំហានទី១-គឺការរៀប ចំឱ្យមានព្រឹត្ដិការណ៍ប្រកួត National Games លើកទី១សម្រាប់ប្រទេសកម្ពុជា នាខែតុលា ឆ្នាំ២០១៦ខាងមុខ ។ ទី២- ត្រៀមចូលរួមប្រកួតកីឡាអូឡាំពិករដូវ ក្ដៅនៅប្រទេសរុស្ស៊ី ទី៣-ព្រឹត្ដិការណ៍ ប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ី លើកទី១នៅទីក្រុងដាណាងប្រទេសវៀតណាមភាគកណ្ដាល ។ ទី-៤ត្រៀមបញ្ជួន កីឡាករកីឡាការិនីវ័យក្មេងទៅហ្វឹក ហាត់រយៈពេលវែងនៅក្រៅប្រទេស។ ទី-៥ត្រៀមចុះអនុស្សរណៈយោគយល់គ្នា រវាង NOCC កម្ពុជា នឹង NOCC សិង្ហបុរី, NOCC កម្ពុជា នឹង NOCC ឡាវ ។
លោក អ៊ុក សិទ្ធិជាតិ បញ្ជាក់ថា ពាក់ព័ន្ធនឹងកញ្ចប់ថវិកាដែលក្រសួង អប់រំយុវជននិងកីឡាផ្ដល់ជូនសហព័ន្ធ កីឡាជាតិដើម្បីសម្រួលដល់ការអភិវឌ្ឍ ធនធានមនុស្សតាមបែបវិទ្យាសាស្ដ្រ ប្រកបដោយសមត្ថភាពស្របពេល ដែលក្រសួងគ្រោងបង្កើតឱ្យមានសាលាកីឡាថ្នាក់ឧត្ដមសិក្សាផងដែរ ។ ប៉ុន្ដែ មុន នឹងសហព័ន្ធកីឡាជាតិទទួលបាន កញ្ចប់ថវិការបស់ក្រសួងខាងលើសហ ព័ន្ធត្រូវតែធ្វើសកម្មភាពជាក់ស្ដែងជា មុនសិន ៕
ដោយ៖ សារីម