ខេត្តកណ្តាល៖ តាមព្រែកបឹងបួរនិងតាមដងទន្លេជាពិសេសក្នុងអតីតដែនឡូត៍នេសាទកើតមានបទល្មើសនេសាទគ្រប់ទីកន្លែងក្នុងទឹកដីខេត្តកណ្តាល និងខេត្តតែវ គ្មានជំនាញពាក់ពន្ធ័ណាមួយចុះបង្ក្រាប ដោយគេសង្កេតឃើញមានតែអ្នកចុះយកលុយតាមបទល្មើសនេសាទដែលគេស្គាល់ឈ្មោះថុន ចេតនា ជាជលផលចតុមុខប្រចាំការនៅជិតច្រកទ្វារជ្រៃធំ។
ក្រុមអ្នករកសុីបទល្មើសនេសាទបានខ្សឹបអោយដឹងថាដោយសារតែប្រធានក្រុមបង្ក្រាបបទល្មើសនេសាទនៃអធិការដ្ឋានចតុមុខទទួល២ខេត្ត (កណ្តាលនិងតាកែវ) និងអនុប្រធានមិនដែលដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទគឺទុកឱកាសអោយសមាជិករបស់ខ្លួនឈ្មោះថុន ចេតនា ចុះប្រមូលលុយអោយខ្លួននៅក្នុងភូមិសាស្ត្រទាំងខាងលើតាមព្រែកបឹងបួរនិងតាមដងទន្លេជាពិសេសក្នុងអតីតឡូត៍នេសាទពីព្រោះលោកថុន ចេតនាស្គាល់ភូមិសាស្ត្រយ៉ាងច្បាស់ក៏ព្រោះលោកថុន ចេតនាបំរើការងារឡើងដុះស្លែមកហើយ។
ប្រធានក្រុមបង្ក្រាបបទល្មើសនេសាទនៃអធិការដ្ឋានចតិមុខទទួល២ខេត្ត (កណ្តាលនិងតាកែវ) គេស្គាល់ឈ្មោះប៉ែន ធារិទ្ធ និងអនុប្រធានឈ្មោះមិន ដារ៉ា ដែលមកកាន់តំណែងក្រុមបង្ក្រាបបទល្មើសនេសាទទទួល២ខេត្ត (កណ្តាលនិងតាកែវ)រួចមកមិនដែលឃើញមុខអ្នកទាំងដឹកនាំកម្លាំងរបស់ចុះបង្ក្រាបរឺបង្ក្រាបបទល្មើសនេសាទម្តងណាឡើយគឺនៅតែក្នុងការិយាល័យចាំតែអែបអបលូនក្រាបលោកសុង ហុង នាយអធិការដ្ឋានចតុមុខទៅបានហើយនិងចាំទទួលផលពីលោកថុន ចេតនាសមាជិករបស់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះហើយថ្នាក់លើគួរតែពិនិត្យមន្ត្រីអសកម្មខាងលើនេះផងផង៕
ដោយ៖ សុខ ខេមរា