ខេត្តកំពង់ចាម ៖ កម្លាំងស្នងការគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអាជ្ញាធរសមត្ថកិច្ចស្រុកមុខកំពូល បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបាន០១ករណី ដោយប្រេីវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាំភ្លើងកែច្នៃ១ដើម និងចាប់យកថ្នាំញៀនបាន៧កញ្ចប់ សម្ភារៈមួយចំនួនទៀត ។
លោកវរសេនីយ៍ទោ ជីវ សេងរស់បានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចុះបង្ក្រាប ។
លោកបន្តថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ យ៉ន សុីថនហៅម៉ាប់់ ភេទប្រុស ជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅភូមិរការកោង១ ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្តាល ,២-ឈ្មោះ កែម ផល្លា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២០ឆ្នាំ នៅភូមិដេីមជ្រៃ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន០៧កញ្ចប់ ទូរស័ព្ទដៃ០២គ្រឿង អាវុធកែច្នៃ១ដេីម និងឧបករណ៍សេពមួយសម្រាប់ ៕ ដោយ ៖ វណ្ណៈ