នគរបាលខេត្តកំពង់ចាម សហការជាមួយនគរបាលស្រុកមុខកំពូល បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងស្នងការគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍​ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអាជ្ញា​ធរសមត្ថកិច្ចស្រុកមុខកំពូល បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញ​ដូរដោយខុសច្បាប់នូវសារធាតុញៀនបាន០១ករណី ដោយប្រេីវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាំភ្លើងកែច្នៃ១ដើម និងចាប់យកថ្នាំញៀនបាន៧កញ្ចប់ សម្ភារៈមួយចំនួនទៀត ។

លោកវរសេនីយ៍ទោ ជីវ សេងរស់បានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចុះបង្ក្រាប ។

លោកបន្តថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ យ៉ន សុីថនហៅម៉ាប់់ ភេទប្រុស ជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅភូមិរការកោង១ ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្តាល ,២-ឈ្មោះ កែម ផល្លា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២០ឆ្នាំ នៅភូមិដេីមជ្រៃ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។

ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន០៧កញ្ចប់ ទូរស័ព្ទ​ដៃ០២គ្រឿង អាវុធកែច្នៃ១ដេីម និងឧបករណ៍សេពមួយសម្រាប់ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print