ចាប់បានចោរកាច់កម៉ូតូបានម្នាក់វាយទ្រមខ្លួនឯពីរនាក់ទៀតរត់រួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់បានធ្វើសកម្មភាពកាច់សោម៉ូតូ តែត្រូវប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួនទើបយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចាត់ការតាមច្បាប់។

12506683_884618074985151_129264994_n

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២២នាទីព្រឹក ថ្ងៃទី៧ មករា ឆ្នាំ២០១៦ស្ថិតនៅផ្លូវលំចំណុចផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពធិ៍សែនជ័យ មន្រី្តនគរបាលប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា ជនសង្ស័យដែលប្រជាពលរដ្ឋឃាត់ខ្លួនបាននេះ ឈ្មោះ វ៉ាង នឿនអាយុ៣២ឆ្នាំស្នាក់ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ខេង ម៉ាប់ អាយុ២៥ឆ្នាំស្នាក់ នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅខេត្តព្រៃវែងម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១០ ពាក់ស្លាកលេខ (ព្រៃវែង ១D.៥៧៨៧។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់មកពីរត់ម៉ូតូឌុប នៅផ្សារព្រៃទា ហ់យជាងពីរម៉ោងក្រោយមកក៏បានជិះម៉ូតូត្រឡប់មកផ្ទះជួលវិញ ដោយទុកម៉ូតូ នៅមុខផ្ទះជួលហើយឡើងទៅលើបន្ទប់នៅជាន់ខាងលើ។បន្ទាប់មកក៏អើតមើលមកខាងក្រោម ស្រាប់តែឃើញជនសង្ស័យ មានគ្នាបីនាក់ ជិះម៉ូតូស្មាស់មួយគ្រឿងមកឈប់មុខផ្ទះ ហើយមានជនសង្ស័យម្នាក់ កំពុងតែកាច់សោជន្ទុលម៉ូតូ។ គ្រាន់តែឃើញសកម្មភាពបែបនេះភ្លាមរូបគាត់បានរត់ចុះមកក្រោមស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យទាំងនោះដឹងខ្លួនក៏នាំគ្នារត់គេច តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់នាំគ្នាជួយដេញចាប់បានម្នាក់វាយទក់សាច់ និងពីរនាក់ទៀតជិះម៉ូតូគេចខ្លួនបាត់តែម្តង។

បន្ទាប់ពីកើតហេតុរួចជនសង្ស័យទាំងនេះត្រូវបានប្រជាពលរដ្ឋយកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅចាត់ការតាមច្បាប់ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print