ប្ដី​ប្រមឹក​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ ចាក់​សាំង​ដុត​ភរិយា​ទាំង​រស់​

ចែករំលែក៖

​ខេត្ដកំពង់ចាម៖​ ស្ដ្រី​ម្នាក់​មាន​ប្ដី​ដល់​ ទៅ​២​ដង​ ដែល​ប្ដី​ទី​១​បាន​ពុល​ត្រី​ក្រពត​ ស្លាប់​ រីឯ​ប្ដី​ទី​២​ ជា​មនុស្ស​ប្រមឹក​ ហើយ​ នៅ​ពេល​ស្រវឹង​ តែងតែ​កើតរឿង​ប្រច័ណ្ឌ​ នឹង​បាន​ប្រើ​ហិង្សា​ជា​ញឹកញាប់​ ។​ ហិង្សា​ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ធ្ងន់ធ្ងរ​ នោះ​បាន​កើតឡើង​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​ រអាង​ក្រោម​ ឃុំ​រអាង​ ស្រុក​កំពង់សៀម​ ខេត្ដ​កំ​*​ពង់​ចាម​ ។​

IMG-20160107-WA0015

​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ លុយ​ ភាព​ អាយុ​ ៤៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ ខាងលើ​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ខេត្ដកំពង់ចាម​ ។​ រីឯ​បុរស​ ជា​ប្ដី​ឈ្មោះ​ ញាន​ លាភ​ អាយុ​៤៦​ឆ្នាំ​ ដែល​មិនដឹង​ស្រុក​កំណើត​ អាសយដ្ឋាន​ ច្បាស់លាស់​នោះ​ទេ​ ។​ ក្រោយ​ពេល​ប្រើ​ អំពើ​ហិង្សា​លើ​ប្រពន្ធ​រួច​ហើយ​ ក៏​បាន​រត់​ គេចខ្លួន​បាត់​ទៅ​ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ ដែល​មាន​ លំនៅ​ឋាន​ជិតខាង​បានឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៦​ ស្ដ្រី​ឈ្មោះ​ លុយ​ សុភាព​ និង​កូនដើម​ បាន​នាំ​គ្នា​ ទៅ​ជម្រះ​ស្មៅ​ប៉ិះ​គួ​ក​នៅ​ខាងក្រោយ​ភូមិ​ ។​ រហូត​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល​ស្រាប់​ តែ​ឃើញ​ប្ដី​កាន់​ដប​ទឹក​សុទ្ធ​២​ដប​ដែល​ មាន​សាំង​ពេញ​មក​ចាក់​ស្រោច​លើ​ ប្រពន្ធ​ រួច​កេះ​ដែកកេះ​ដុត​ឆេះ​យ៉ាង​សន្ធោរ​ សន្ធៅ​ ។​ ភ្លាម​នោះ​ កូន​របស់​ស្ដ្រី​រង​គ្រោះ​ និង​អ្នកចម្ការ​នៅ​ក្បែរ​នោះ​ បាន​នាំ​គ្នា​រត់​ មក​ជួយ​ពន្លត់ភ្លើង​ និង​នាំ​ស្ដ្រី​រង​គ្រោះ​ មក​មន្ទីរពេទ្យ​ខេត្ដ​ ដើម្បី​សង្គ្រោះ​ ។​

​រីឯ​ប្ដី​បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើត​ ហេតុ​ ។​ ប្រភព​បាន​បន្ដ​ថា​ កាលពី​៣​ទៅ​ ៤​ឆ្នាំ​មុន​ ប្ដី​ដើម​របស់​ស្ដ្រី​រង​គ្រោះ​បាន​ យក​ត្រី​ក្រពត​មក​អាំង​ក្លែមស្រា​ ហើយ​ក៏​ ពុល​ស្លាប់​ទៅ​ ។​ បន្ទាប់​ពី​ប្ដី​ដើម​ស្លាប់​ អ្នក​មេម៉ាយ​ លុយ​ សុភាព​ បាន​រស់នៅ​ជា​ មួយ​និង​កូន​រកស៊ី​ធ្វើស្រែ​ចម្ការ​ធម្មតា​ ។​ ប្រហែលជា​២​ទៅ​៣​ឆ្នាំ​ក្រោយមក​ មាន​ បុរស​ពោះម៉ាយ​ឈ្មោះ​ ញាន​ លាភ​ មិន​ ដឹង​ពី​ស្រុក​កំណើត​ និង​អាសយដ្ឋាន​ច្បាស់​ លាស់់​បាន​មក​ទាក់ទង​ស្ដ្រី​មេម៉ាយ​លុយ​ សុភាព​ ហើយ​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ ប្រពន្ធ​ ដោយ​គ្រាន់តែ​សែនព្រេន​បន្ដិច​ បន្ដួច​ប៉ុណ្ណោះ​ ។​

​លោក​ ជា​ ធា​រិ​ទ្ធ​ អធិការ​នគរបាល​ ស្រុក​កំពង់សៀម​បានឱ្យ​ដឹង​ថា​ ពេល​នេះ​ សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ជនសង្ស័យ​ ឈ្មោះ​ ញាន​ លាភ​ តែ​រហូត​មក​ដល់​ រសៀល​ម្សិលមិញ​មិន​ទាន់​ឃើញ​នៅ​ ឡើយ​ទេ​ ។​

​ករណី​ខាងលើ​នេះ​ គឺ​ដូច​ទៅ​នឹង​ពាក្យ​ ចាស់​ពោល​ថា​ “​ឈើ​កោង​វ​ល្លិ៍​ព័ទ្ធ​ មនុស្ស​ ខ្ចាត់ព្រាត់​ កុំ​យក​ខ្លួន​បៀត​”​ ។​ យ៉ាងណា​ មិ​ញ​បុរស​ ញាន​ លាភ​ ជា​មនុស្ស​ដើរ​ ចោលស្រុក​ មិន​ច្បាស់​ប្រវត្ដិរូប​បាន​ មក​រស់នៅ​ជាមួយ​ស្ដ្រី​មេម៉ាយ​ មិន​ដែល​ មាន​សេចក្ដីសុខ​នោះ​ទេ​ ដោយ​បុរស​ ញាន​ លាភ​ជា​មនុស្ស​ប្រមឹក​ ផឹក​ស្រវឹង​ រករឿង​ឈ្លោះ​ប្រពន្ធ​ ដោយសារ​តែ​ការ​ ប្រច័ណ្ឌ​ខុស​ទំនង​ ៕​

IMG-20160107-WA0012

IMG-20160107-WA0016

IMG-20160107-WA0013

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print