ខេត្តព្រះវិហារ : ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥, ១៨ កុម្ភ: ២០២០ និងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ហ្មសែត និងវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ សរុបចំនួន ១៥០នាក់។
ក្នុងឱកាសនោះដែរ លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានថ្លែងរំលឹកពីប្រវត្តិរបស់កាកបាទក្រហមកម្ពុជា ជូនសមាជិក សមាជិកា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ។
ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការ ដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើសកម្មភាពយ៉ាងសកម្ម បានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងនាមជាជំនួយការអោយអាជ្ញាធរសាធារណ: ក្នុងវិស័យមនុស្សធម៍ ។
ក្នុងនោះដែរលោកក៏បានផ្តាំផ្ញើដល់យុវជនអោយខិតខំរៀនសូត្រ ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវខិតខំធ្វើយ៉ាងណាអោយក្លាយខ្លួនជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សក្នុងការចូលរួមជួយអភិវឌ្ឍន៍សង្គមជាតិ ។
ក្នុងពិធីនេះផងដែរក៏បានផ្តល់ជូន ដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន១៥០នាក់ ក្នុងម្នាក់ៗសៀវភៅ ២ក្បាល ប៊ិច ១ដើម អាវ៥ និងថវិកាមួយចំនួន ។
លោកប្រធានកិត្តិយសក្លឹប លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ចំនួន ៨នាក់ ក្នុងម្នាក់ៗសៀវភៅ ៥ក្បាល ប៊ិច ២ដើម អាវ៥ និងថវិកាមួយចំនួន ព្រមទាំងបានផ្តល់ប័ណ្ណសសើរជូនលោក ពៅ លីហៀង ប្រធានកិត្តិយសក្លឹបផងដែរ ៕ដោយ:មាស សុផាត