លោកឃួង ស្រេង៖ ណែនាំឲ្យអភិបាល ខណ្ឌ ទាំង១៤យកចិត្តទុកដាក់ លើកិច្ចការត្រួតពិនិត្យ តាមការដ្ឋានសំណង់ធំរៀងៗខ្លួន និងអគារខ្ពស់ត្រូវគិតពីសុវត្ដិភាពជាចម្បង

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអភិបាលខណ្ឌ ទាំង១៤ ត្រូវធ្វើការយកចិត្តទុកដាក់ ឲ្យបានម្មត់ចត់លើកិច្ចការត្រួតពិនិត្យ នៅតាមការដ្ឋានសំណង់ធំៗរាងៗខ្លួន ជាពិសេសអគារខ្ពស់ និងគ្មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្តិភាពជៀសវាងការសាងសង់សំណង់ ខុសបច្ចេកទេស ដែលអាចឲ្យ មានបញ្ហាកើតឡើងជាយថាហេតុ។
ការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពី ការពង្រឹងគុណ ភាព សុវត្ថិភាព ការដ្ឋានសំណង់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលមានការចូលរួមពីអាជ្ញាធពាក់ព័ន្ធរួមទាំងអភិបាលខណ្ឌទាំង១៤ផងដែរ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក៏បានជំរុញឲ្យ អាជ្ញាធរ ខណ្ឌត្រូវចុះពិនិត្យមើលរាល់ការដ្ឋានសាង់សង់ក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអគារខ្ពស់ៗ ដែលកន្លងមកធ្លាប់មាន បញ្ហាធ្លាក់និងបាក់ដងស្ទូចសំរាប់យោងសម្ភារៈឡើងទៅខាងលើការដ្ឋាន ជាហេតុនាំអោយមានគ្រោះថ្នាក់ ដល់ប្រជាណលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
លោក អភិបាលរាជធានីក៏បានមានប្រសាសន៍ សង្កត់ធ្ងន់ថា រាល់ការដ្ឋានសំណង់ទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវធានាឱ្យបានពីគុណភាពសំណង់ សុវត្ថិភាពអ្នកធ្វើដំណើរដែលឆ្លងកាត់ការដ្ឋាននិងត្រូវហ៊ុព័ទ្ធការដ្ឋានឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេក ទេស សំណង់ ជាពិសេសកម្មករ កម្មការិនី មិនត្រូវអនុញ្ញាតិអោយសំរាក ឬស្នាក់នៅក្នុងការដ្ឋាននោះ ជា ដាច់ខាត រាល់ពេលបញ្ចប់ម៉ោងការងារ ត្រូវទៅ សម្រាក់នៅកន្លែងផ្សេងៗ ជៀសវាងកើតមានហានិ ភ័យដោយយថាហេតុ ក្នុងការរដ្ឋាននោះ ៕
ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print