ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី១រួចរាល់ហើយនៅយប់នេះ

ចែករំលែក៖

ភ្នំពេញ៖ ស្ពានអាកាសថ្មើជើងគឺជាស្ពានមួយដែលផ្តល់ភាពងាយស្រួលសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងជាពិសេសនោះគឺសិស្សសា លាតែម្តងដែលចំណាយពេលសាងសង់ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ។ ស្ពានថ្មើរជើងផ្សារដើមគរ ដែលមាន បណ្ដោយប្រវែង២៧ម៉ែត និងទទឹងប្រវែង ៣ម៉ែត លទ្ឋផលសម្រេចបាន ៨៥% និងអាចរួចរាល់នៅថ្ងៃទី៥ ខែមិនា ខាងមុខ ការដ្ឋាន នឹងត្រូវស្ទូចតម្លើងគ្រោង ដែកតួស្ពាន នៅវេលាម៉ោង១០,៣០នាទីយប់ នៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០ ។
ដើម្បីសុវត្ថិភាពនិងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈ ពេលខាងលើ។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាពង្វាងចរាចរនៅទីតាំងការដ្ឋានតាមពេល វេលាខាងលើនៅស្តុបផ្សារដើមគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក ដោយសេចក្តីអនុគ្រោះ។
សូមរំលឹកផងដែរថា៖ កាលពីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការ រាជធានី ភ្នំពេញ បានសរសេរលើទំព័រ ហ្វេសប៊ុកផ្លូវការថា ៖ «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុ សិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើដំ ណើរឆ្លងកាត់ផ្លូវ»។
បច្ចុប្បន្ននៅរាជធានីភ្នំពេញមានស្ពាន ថ្មើរជើងនេះ នៅជម្ពូវ័ន្ត ផ្លូវជាតិលេខ៤ និង នៅចំណុចភ្លើងស្តុបរង្វង់មូលនាង គង្ហីងដោយជោគជ័យ ។ រដ្ឋបាលរាជធានីភ្នំពេញបានសហការជាជាមួយក្រុមហ៊ុនវិនិយោគ ទុនអាណិកជនកម្ពុជាOCIC ដើម្បីចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបផ្សារដើមគរ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរនិងធានាបានសុវត្ថិភាព៕. ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print