ក្មេងអាយុ១២ឆ្នាំទាញកាំបិតកាប់ក្មេងអាយុ ១៣ឆ្នាំ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងប្រុសអាយុ១២ឆ្នាំរួមទាំងកាំបិត កកុក បញ្ជូនទៅអធិការដ្ឋាននគរបាលដើម្បីបន្តនីតិវិធី ក្រោយធ្វើសកម្មភាពកាប់គូរទំនាស់បណ្ដាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍ហឹង្សាដោយចេតនាខាងលើ បានបង្រ្កាបឡើងនៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកវាលវែង ករណីហឹង្សាដោយចេតនាខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ សូន ភត្រា ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានយកកាំបុតកកុកកាប់គូរទំនាស់ឈ្មោះ ហុីម ជីនឡុង ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..ឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ក្មេងសង្ស័យដៃដល់(សូន ភត្រា)រួមទាំងវត្ថុតាង(កាំបិតកកុក) បញ្ជូនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ចំណែកក្មេងប្រុស(ហុីម ជីនឡុង)រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ករណីហឹង្សាដោយចេតនានេះ ផ្ដើមចេញពីទំនាស់ពាក្យសម្ដី ៕ បុឹម ពិន

...

កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print