ខេត្តប៉ៃលិនៈ សាធារណជនទូទៅក្នុងបណ្តាញព័ត៌មានសង្គម ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនបានរិះគន់ប្រធានពន្ធនាគារខេត្តប៉ៃលិនអនុញ្ញាតឲ្យអ្នកជាប់ឃុំប្រើប្រាស់ទូរសព្ទ័សេរីជាថ្នូរជាមួយការបង់ប្រាក់ពី៥០០ ឬ១០០០ដុល្លារក្នុងមួយខែ។
ក្រោយសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយនូវរូបភាពវីដេអូចំនួន៣ឃ្លីបចេញពីពន្ធនាគារខេត្តប៉ៃលិនកាលពីថ្មីៗនេះ ជុំវិញអ្នកជាប់ឃុំជាច្រើននាក់ក្នុងពន្ធនាគារបានប្រើប្រាស់ទូរស័ព្ទចល័តដោយសេរី ជាថ្នូរនឹងការបង់ប្រាក់ប្រចាំខែឲ្យប្រធានពន្ធនាគារ និងមន្ត្រីក្រោមឱវាទ នេះជាការស្រង់សម្តីចេញពីវីដេអូឃ្លីបដែលបានថតកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ រហូតបែកធ្លាយនៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០កន្លងមកនេះ ។
វីដេអូឃ្លីបដដែលបានបង្ហាញឲ្យឃើញពីអ្នកជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តប៉ៃលិនជាច្រើននាក់បានប្រើប្រាស់ទូរស័ព្ទដៃដោយសេរី ដែលអ្នកឃុំខ្លួនមួយចំនួនត្រូវបង់សេវាឲ្យប្រធានពន្ធនាគារ លោក លឹម វាសនា និងមួយចំនួនទៀតបង់ឲ្យមន្ត្រីពន្ធនាគារថ្នាក់ក្រោមលោក ព្រីង ក្នុងម្នាក់ចន្លោះពី៥០០ដុល្លារដល់១០០០ដុល្លារអាមេរិកក្នុងមួយខែហើយបើមិនបង់ប្រាក់ប្រចាំខែឲ្យទេ មន្ត្រីទាំងនោះនឹងដកយកទូរសព្ទ័ដែលដាក់ជួលមកវិញ ចំណែកអ្នកជាប់ឃុំផ្សេងទៀត ទោះជាមានលទ្ធភាពទិញទូរស័ព្ទយកមកប្រើ ក៏ដោយក៏មិនអាចប្រើប្រាស់ទូរស័ព្ទបានដែរដោយមន្ត្រីពន្ធនាគារប្រកាន់ថា មិនស្តាប់តាមគោលការណ៍ ។
១.បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដែលដាក់ឲ្យជនជាប់ឃុំប្រើប្រាស់ចាប់ពីថ្ងៃទី០៤ ខែមីនាឆ្នាំ២០១៩ រហូតដល់មានបទបញ្ជាថ្មី
២.បង្កើនការបង្កាទប់ស្កាត់រាល់ការលួចលាក់នាំទូរស័ព្ទចល័តចូលមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ និងពង្រឹងការត្រួតពិនិត្យ ឆែកឆេរដកហូតទូរស័ព្ទក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ។
៣.រកឃើញទូរស័ព្ទដែលបម្រុងនាំចូលឬរកឃើញទូរស័ព្ទក្នុងពន្ធនាគារត្រូវធ្វើកំណត់ហេតុដកហូត។
ចំណែកជនដែលប្រព្រឹត្តបទល្មើសត្រូវមានវិធានការតាមផ្លូវច្បាប់ដូចមានចែងក្នុងមាត្រា៥៧១និងមាត្រា៥៧២នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា និងដាក់វិន័យតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងទី៤.ត្រូវរាយការណ៍អំពីសភាពការណ៍និងលទ្ធផលនៃការចាត់តាំងអនុវត្តសេចក្តីណែនាំនេះ តាមរយៈរបាយការណ៍ ប្រចាំថ្ងៃមកអគ្គនាយកដ្ឋានពន្ធនាគារ ។
ជាមួយការចោទប្រកាន់ និងមានការរិះគន់ពីស្រទាបមហាជន, នោះក៏មានទូរទស្សន៍អនឡាញនិងកាសែតមួយចំនួនបានផ្សព្វផ្សាយយ៉ាងកក្រើក ធ្វើឲ្យភ្ញាក់ផ្អើលដល់ថ្នាក់ដឹកនាំ ដល់មហាជន ។
កន្ទឹមនឹងនោះដែរ អ្នកយកព័ត៌មានសុំការបំភ្លឺ ពីលោក លឹម វាសនា ឧត្តមសេនីយ៍ ទោ និងជាប្រធានពន្ធនាគារខេត្តប៉ៃលិន បានទូរសព្ទ័ចូលលោក ក៏បានលើកទូរស័ព្ទ័ចុចសួរមកវិញ នៅវេលាម៉ោង៦និង០៦នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ថា÷ អ្នកគេ, យើងក៏បានឆ្លើយតថាជាអ្នកសារព័ត៌មាននៅប៉ៃលិន សុំសួរពីករណីពិរុទ្ធជនក្នុងពន្ធនាគារខេត្តប៉ៃលិប្រើប្រាស់ទូរសព្ទ័សេរី និងមានកន្លែងលក់ស្រាបៀរ បន្ទាប់ លោកក៏បានឆ្លើយតបមកវិញថា÷ លោកនឹង ឈឺក្បាលណាស់សុំទោសបង រួចមកស្រាប់តែ ចុចទូរស័ព្ទបិទតែម្ដង ។ លេខទូរស័ព្ទប្រធានពន្ធនាគារខេត្តប៉ៃលិន ០៩៧ ៧៨៨ ៨៩៩៨ ៕ ស សារ៉េត