ភ្នំពេញ ៖ ជនសង្ស័យ១ក្រុមធ្វើសកម្មភាពជិះ ម៉ូតូដេញប្លន់ម៉ូតូឌ្រីមសង់ ០២០ពីយុវជនពីរនាក់បានសម្រេចកា លវេលាម៉ោង១០ និង៣០យប់ថ្ងៃសុក្រ ទី២១ ខែកម្ភះ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះរោត្តម ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតសមត្ថកិចស្រាវជាវចាប់បាន៦នា ក់ជាបន្តបន្ទាប់ ។
ជនរងគ្រោះមានឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងឈើ ស្នាក់ នៅបឹងត្របែក ខណ្ឌចំការមន។ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្ ដាល ខេត្តកណ្ដាល ម៉ូតូដែលត្រូវជនសង្ស័យវ៉ាយប្លន់ ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល1AH.9763 ជិះដោយយុវជន២នាក់។
ជនសង្ស័យទី១.មានឈ្មោះ ទូច ឃួន ភេទប្រុស អាយុ១៩ឆ្នាំ ទី២.មានឈ្មោះ សើរ កដ្ដា ភេទប្រុស អាយុ១៥ឆ្នាំ ទី៣.មានឈ្មោះសើរ ចាន់ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ទី៤.មានឈ្មោះ ចន្ថា វិឆ្ឆិកា ភេទប្រុស ១៧ឆ្នាំ ទី៥.មានឈ្មោះ នន រតនា ភេទប្រុសអាយុ២២ឆ្នាំ ទី៦.មានឈ្មោះ សុខា វីរៈបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ ជិះម៉ូតូធ្វើសកម្មភាពចំនួន៣គ្រឿ ង ទី១ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ ចាម1T.1445 ។ ទី២ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D.9549និងមួយទៀតម៉ាកឌ្ រីមសង់ មិនចាំស្លាកលេខ ។
យោងតាមប្រភពពីជនរងគ្រោះបានឲ្យដឹ ងថាមុនពេលកើតហេតុរូបគេជិះម៉ូតូ ៣ទៅ៤គ្រឿងចេញពីផឹកស៊ីមួយកន្លែង ចំណែករូបគាត់ពីនាក់ជិះមួយគ្រឿ ងម៉ាកឌ្រីមសង់០២០ ជិះចេញមកមុនដោយធ្វើដំណើរពីជើងទៅ ត្បូង តាមបណ្តោយផ្លូវនរោត្តម ខណៈពេលនោះមានជនសង្ស័យ១ក្រុមធ្វើ សកម្មភាពដេញវាយប្លន់ពីស្តុបចំកា រមនរហូត មកដល់ចំណុចកើតហេតុខាងលើកបានដួ លម៉ូតូដោយភ័យខ្លាំងពេកកបានរត់ចោ លម៉ូតូដោយឃើញឱកាសល្អជនសង្ស័យបា នឡើងជិះម៉ូតូជនរងគ្រោះជិះគេចខ្ លួន បាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះបានមកដា ក់ពាក្យបណ្ដឹងនៅប៉ុស្តិ៏រដ្ឋា លទន្លេបាសាក់ឲ្យសមត្ថកិច្ចជួ យអន្តរាគមន៏ ។ តែមិនបានពីរបីម៉ោ ងផងនោះសមត្ថកិច្ចស្រាវជ្រាវឈា នទៅដល់កំណត់មុខសញ្ញាក្របួចបានទាំ ងសំបុកនៅផ្ទះសំណាក់៣៤២ចំណុចមុ ខផ្សារ សុវណ្ពាបាន៤នាក់និងតាមចាប់ជាបន្ តបន្ទាប់បាន២នាក់បន្ថែមទៀតសរុ បទាំងអស់៦នាក់។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ ថកិច្ចនាំខ្លួនមកអធិការដ្ឋានខណ្ ឌចំការមន ដើម្បីសាកសួរនិងធ្វើកំណត់ហេតុ បញ្ចូនខ្លួនទៅសាលាដំបូងរាជធានី ភ្នំពេញចាត់តាមវិតិនិធីនៃច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ