ភ្នំពេញ ៖ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងដោយលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានចាត់អោយមន្ត្រីនគរបាលប៉ុស្តិ៍ទាំង៦សហការជាមួយអាជ្ញាធរសង្កាត់បន្តចុះធ្វើរដ្ឋបាលនឹងផ្សព្វផ្សាយនូវគោលនយោបាលភូមិសង្កាត់មានសុវត្តិភាពទាំង៩ចំណុចជួនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានយល់ដឹងនឹងជួយផ្តាល់ព័ត៌មានរាល់បទល្មើសនាៗៗដើម្បីអោយសមត្ថកិច្ចចុះបង្ក្រាបនឹងទប់ស្កាត់ទាន់ពេលវេលាផងដែ។
ជាក់ស្តែងកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០នេះកម្លាំងសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលខណ្ឌសែនសុខបានសហការជាមួយនឹងអាជ្ញាធរសង្កាត់ទាំង៦ចុះទៅធ្វើរដ្ឋបាលនឹងផ្សព្វផ្សាយព័ត៌មានមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋតាមបន្ទប់ជួលនឹងតាមផ្ទះដោយក្នុងនោះមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានចុះផ្សព្វផ្សាយ ការងារ នគរបាល និងសហគមន៍ នៅចំណុច ក្រុមទី ០១ ភូមិ សេប៉េសេ សង្កាត់ទឹកថ្លា ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា លោកអនុសេនីយ៍ឯក ប៉ែន គន្ធារិទ្ធ នាយរងប៉ុស្តិ៍ លោក កង នឿន មេភូមិ មេ៥០ខ្នង ប្រជាការពារ និងមន្រ្តីប៉ុស្តិ៍ ការចុះផ្សព្វផ្សាយនេះគឺ បានធ្វើការផ្សព្វផ្សាយពី លក្ខណៈសម្បត្តិ ០៩យ៉ាង នៃគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និង ផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ដែលមាននៅក្នុងទម្រង់ទាំង០៤ របស់ផ្នែកកិច្ចការប៉ុស្តិ៍ ។ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ១៦នាក់ ប្រុស ១០នាក់។ទី២កម្លាំងប៉ុស្តិ៍អូរបែកក្អមបានចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន០១គោលដៅ ស្ថិតនៅក្រុមទី២ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដែលមានសមាសភាពចូលរួម :
១ លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់២ លោក វរសេនីយ៍ត្រី នាង ផល្លី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម
៣ លោក កែវ ចាន់នឿន ចៅសង្កាត់រងទី១
៤ លោក អនុសេនីយ៍ឯក យូ ច័ន្ទណា នាយរងប៉ុស្តិ៍
៥ លោក កុល ចំរើន មេភូមិស្លែងរលើង
៦ មន្រ្តីប៉ុស្តិ៍និងកម្លាំងប្រជាការពារសរុប១៦នាក់
-ការងារស្ថិតិចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន០១គោលដៅ ចំនួនបន្ទប់២០បន្ទប់ ២០គ្រួសារ មនុស្សសរុប៤៥នាក់ ប្រុស២៣នាក់ អាយុ១៨ឆ្នាំឡើង ៤០នាក់ ប្រុស២០នាក់
-ការងារសន្តិសុខ គ្មាន
-ការងារព្រហ្មទណ្ឌ គ្មាន
-ការងារគ្រឿងញៀន គ្មាន
និងបានផ្សព្វផ្សាយគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដែលមានប្រជាពលរដ្ឋចូលរួមចំនួន១៤នាក់ ស្រី០៨នាក់ ។
នឹងទី៣ប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងធ្នងបានចុះត្រួតពិនិត្យរដ្ឋបាលបានចំនួួន ១ គោលដៅ នៅចំណុចភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង ខណ្ឌសែនសុខ ដែលមានសមាសភាពចូលរួម
១ លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់
២ លោកវរសេនីយ៍ត្រី ម៉ក់ មី នាយប៉ុស្តិ៍ក្រាំងធ្នង់
៣ លោកអនុសេនីយ៍ទោ ពៅ សុខុម នាយរងប៉ុស្តិ៍
៤ មេភូមិត្រពាំជើងស្រុក
៥ មន្ត្រីប៉ុស្តិ៍ក្រាំងធ្នង់ ៤នាក់ កម្លាំងសរុប ៨នាក់
*ជាលទ្ធផល
ការងារស្ថិតិ ត្រួតពិនិត្យបាន ១ខ្នងផ្ទះ ចំនួន ៦បន្ទប់ មានមនុស្សស្នាក់នៅចំនួន ៦គ្រួសារ សរុបមនុស្ស ២០នាក់ ប្រុស ៨នាក់ អាយុ ១៨ឆ្នាំឡើង ២០នាក់ ប្រុស ៨នាក់។ យោងតាមរបាយការណ៍របស់ខាងលើបញ្ហា ការងារសន្តិសុខ គ្មាន។.ការងារព្រហ្មទណ្ឌ គ្មាន។.ការងារគ្រឿងញៀនគ្មាន ៕