ខេត្តព្រះវិហារ ៖ គ្រប់គ្នាប្រាកដជាបានស្គាល់ហើយថា លោក Ben Davis គឺជាជនជាតិបរទេសមួយរូប ដែលមានចិត្តស្រលាញ់ និងការពារព្រៃឈើ ដោយលោកសុខចិត្តនាំទាំងគ្រួសារមករស់នៅក្នុង ប្រទេស កម្ពុជា អស់រយៈពេលជិត៣០ ឆ្នាំមក ហើយ។
សូមរម្លឹកថា៖ លោក Ben ក៏តែងតែផ្លាស់លំនៅដ្ឋានជាញឹកញាប់ នៅតាមបណ្តាខេត្ត និងតំបន់នានា ដេីម្បីជួយ អភិរក្ស ទៅដល់សត្វព្រៃ និងការពារ ព្រៃឈើ ដែលកំពុងតែ ទទួលរងនូវការ កាប់បំផ្លាញ ដោយពេលខ្លះលោកក៏បានសម្រក់ទឹកភ្នែកឈឺចាប់ ដែលលោកមិនអាចជួយព្រៃឈើកម្ពុជាបានច្រើនតាមលទ្ធភាពដែលលោកមាន ដោយបែបនេះហើយបានធ្វើឱ្យប្រជាជនកម្ពុជាមានការអាណិត និង កោតសរសើរលោកជាខ្លាំង។
ទន្ទឹមនឹងប្រមុខរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើវិធានការ ជួយ អភិរក្ស ទៅ ដល់សត្វព្រៃ និងការពារ ព្រៃឈើ ហើយកម្លាំងគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ បានទប់ស្កាត់នឹងបង្ក្រាបក្នុងក្របខណ្ឌទូទាំងប្រទេស។ គេក៏ចាប់អារម្មរណ៍ពីលោក Ben Davis ក៏គាំទ្រ នឹងបានចូលរួមការងារនេះ ដោយសន្តានចិត្តមនុស្សធម៍។
ផ្ទុយទៅវិញ អ្វីដែលនឹកស្មានមិនដល់ ពេលនេះតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា៖ សកម្មជនស្រលាញ់ព្រៃឈើដែលជាជនជាតិបរទេសនេះ បានជួបទុក្ខធំជាថ្មីម្តងទៀតហើយ ដែលជាអំពើនឹកស្មានមិនដល់ពីជនអគតិមួយចំនួន បានលួច ដុតស្ពានចូលច្រកផ្ទះរបស់លោកទាំង ២ផ្លូវតែម្តង ពោលគឺ ទាំងមកពីខាងសៀមរាប និងព្រះវិហារ។
មហាជនបានសម្តែងនូវការហួសចិត្ត និងអាណិតអាសូរដល់លោក Ben និងក្រុមគ្រួសារជាខ្លាំង មិននឹកស្មានថា នេះជាកាដូសម្រាប់អ្នកស្រលាញ់ការពារព្រៃឈើខ្មែរបែបនេះទេ។ ឯអ្នកខ្លះក៏បារម្ភពីសុវត្ថិភាពរបស់គ្រួសាររបស់លោក Ben ផងដែរ ព្រោះទង្វើទាំងនេះអាចជាទង្វើពួកឈ្មួញខុសច្បាប់ ដែលលោក Ben នេះហើយគឺជា ជនដែលរារាំងមុខរបររកស៊ីរបស់ពួកគេ។ បញ្ហានេះគួរអាជ្ញាធរសិក្សាស្រាវជ្រាវរកអោយឃើញនូវហេតុការដ៏អាក្រក់នេះ ខណៈស្ពានបម្រើអោយផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នឹងបញ្ចៀសសំដៅលើបុគ្គលលោក Ben Davis ..? ពិសេសរកតម្រុយពិរុទ្ធភាព តើឈ្មួញណាបានប្រព្រឹត្តសកម្មភាពនេះ ដើម្បីហែក ស អោយដាច់ពីខ្មៅ..?
ដោយ៖ សិលា