កម្លាំងចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញៈ ដើម្បីពង្រឹងសន្តិសុខ  សណ្តាប់ និងអនុវត្តគោលនយោបាយភូមិ_សង្កាត់ មានសុវត្ថិភាព  អោយមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរលើផ្លូវជាតិ​លេខ​១ និងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌ សំដៅធ្វើយ៉ាងណាធានាអោយបាននូវសន្តិសុខល្អ គ្រប់ពេលវេលា ។

ជាក់ស្តែងនៅយប់ថ្ងៃ២១ ខែកុម្ភ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោក រស់ សុភក្តិ អភិបាលរងខណ្ឌ បានដាក់កម្លាំងចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើផ្លូវជាតិលេខ១ ចំនុចមុខស្ថានីប្រេង PTT ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ក្នុងយុទ្ធនាការពេលរាត្រីនេះដែរ ប្រើប្រាស់កម្លាំងចម្រុះសរុបចំនួន៣៧នាក់ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថ០៩នាក់ កម្លាំងនគរបាលខណ្ឌចំនួន១២នាក់ កម្លាំងមន្ត្រីនិងសណ្តាប់ធ្នាប់ខណ្ឌ ចំនួន១៦នាក់ ។
ជាលទ្ធផលកម្លាំងចម្រុះបានត្រួតពិនិត្យរថយន្ត១២គ្រឿង ត្រួតពិនិត្យអ្នកជិះម៉ូតូជាង១៣៤គ្រឿង អប់រំអ្នកជិះម៉ូតូអត់ដាក់កញ្ចក់  អត់ពាក់មួកសុវត្ថិភាព ជាង១០​នាក់ តែមិនបានធ្វើការផាកពិន័យនោះ ។
ក្នុងយុទ្ធនាការនេះលោករស់ សុភក្តិ អភិបាលរងខណ្ឌ បានធ្វើការណែអោយអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា ព្រោះមួកសុវត្ថិភាពនេះមានសារៈសំខាន់ណាស់ ។ ពាក់មួកសុវត្ថិភាព មិនមែនមានន័យកាត់បន្ថយគ្រោះថ្នាក់ចរាចរនោះទេ គឺកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត ។
សូមបញ្ជាក់ថា យុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គណៈបញ្ជាការឯកភាពខណ្ឌបានអនុវត្តក្នុង១សប្តាហ៍យ៉ាងតិចក៍៤ដងដែរនៅគ្រប់ផ្លូវទាំងអស់ក្នុងភូមិ​សាស្ត្រ​ខណ្ឌ សំដៅធ្វើយ៉ាងណារួមគ្នាអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ អោយមានប្រសិទ្ធិភាព៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print