បុរសចំណាស់ម្នាក់កំពុងអង្គុយសូត្រធម៌សុខៗស្រាប់តែខ្យល់គដួលស្លាប់នៅលើសាលាឆាន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ករណីមនុស្សស្លាប់ដោយសារខ្យល់គរ (គាំងបេះដូង)នៅភូមិចតុលោក ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨និង ១៥នាទីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុច សាលាឆាន់វត្តចតុលោកភូមិចតុលោក ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា សពឈ្មោះ ម៉ប់ ណូ ភេទប្រុស អាយុ ៦១ឆ្នាំជនជាតិខ្មែរ នៅភូមិចតុលោក ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
  តាមការបំភ្លឺរបស់ឈ្មោះ យិន សំអុល ភេទស្រី  អាយុ ៦១ឆ្នាំ ត្រូវជាប្រពន្ធ របស់ជនរងគ្រោះ នៅភូមិ/ឃុំកើតហេតុ ខាងលើបានរៀបរាប់ថា៖  ប្ដីរបស់គាត់ឈ្មោះ ម៉ប់ ណូ នេះមានជំងឺ លើសឈាមប្រចាំកាយយូរហើយ។និងតាមការបំភ្លឺរបស់ ឈ្មោះ ជួន សុភា ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិកើតហេតុបានរៀបរាប់ថា៖ មុនកើតហេតុ ២ម៉ោង បានឃើញជនរងគ្រោះឈ្មោះ ម៉ប់ ណូ ដើរទៅវត្តលុះនៅវេលាម៉ោង ៨ និង ១៥នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២០ ស្រាប់តែគេផ្អើលឆោឡោថា ជនរងគ្រោះអង្គុយសូត្រធម៌ ហើយដួលស្លាប់។
ទទួលព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ សហការជា មួយ លោកមេឃុំ លោកមេភូមិ ប៉ុស្ដិ៍រដ្ឋបាល និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសព និងទីកន្លែងកើតហេតុ!បើតាមការពិនិត្យនៅលើដងខ្លួនសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ ទើបធ្វើការសន្និដ្ឋាន៖ ជនរងគ្រោះឈ្មោះម៉ប់ ណូ បានស្លាប់ដោយសារខ្យល់គ(គាំងបេះដូង)។
មូលហេតុ: មានជំងឺប្រចាំកាយឡើងឈាម។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយយើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print