ខេត្តកណ្ដាល៖ ដោយសារបាក់ច្រាំទន្លេបាសាក់ ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងត្រូវបាក់ចុះក្នុងទន្លេ រីឯផ្ទះ៤ខ្នងទៀតកំពុងប្រឈមនឹងការបាក់ចុះផងដែរ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលខូចខាតដោយសារបាក់ច្រាំងទន្លេមាន៦ខ្នង ជារបស់ទី១/ឈ្មោះ នង យាំ ភេទស្រីអាយុ៧៩ឆ្នាំ ,ទី២/ឈ្មោះ នង វឿន ភេទស្រី អាយុ៤០ឆ្នាំ ,ទី៣/ឈ្មោះ ពេជ្រ ដានី ភេទប្រុស អាយុ៣២ឆ្នាំ ,ទី៤/ឈ្មោះ ស្រេងសំអាង ភេទប្រុស អាយុ៤៩ឆ្នាំ ,ទី៥/ឈ្មោះ ឈួន ស្រីម៉ុច ភេទស្រី អាយុ៣៨ឆ្នាំ និងទី៦/ឈ្មោះសំរិទ្ធ ថាច ភេទប្រុស អាយុ៥៧ឆ្នាំ ។ ចំណែកផ្ទះដែលប្រឈមនឹងការបាក់ស្រុតមានចំនួន៤ខ្នង ទី១/ឈ្មោះ អឿន ឡៃហ៊ាង ភេទស្រីអាយុុ៣២ឆ្នាំ ,ទី២/ឈ្មោះ អឿន ដារិទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ ,ទី៣/ឈ្មោះ អឿន ដារ៉ូ ភេទប្រុសអាយុ២៧ឆ្នាំ និងទី៤/ឈ្មោះមាស សុគន្ធ ភេទស្រីអាយុ៥៥ឆ្នាំ។