ខេត្តព្រះសីហនុ៖ ដំណឹងបឋម៖ ម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ មានធ្លាក់ខ្យល់ខ្លាំង បានបោកលិចទូកយន្តមួយគ្រឿង នៅលំហសមុទ្រ ចន្លោះកោះថាស និង កោះរ៉ុងសន្លឹម បណ្តាលឲ្យលិច ទូកមួយគ្រឿងមានមនុស្ស នៅលើទូក ចំនួន៧នាក់ ក្នុងនោះមាន កម្មករផ្សារដែក៥នាក់ តៃកុងទូកម្នាក់ និងកម្មករទូកម្នាក់។
ភ្លាមៗនោះ ដោយមានកិច្ចអន្តរាគមន៍ ពីកម្លាំងសមត្ថកិច្ចនៅលើផ្ទៃសមុទ្រ និងបណ្តាក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកជាច្រើន រួមមានអូរប័រលឿន របស់លោកឧកញ៉ាទៀវិចិត្រផងដែរ បានចេញទៅជួយសង្គ្រោះជនរងគ្រោះជាបន្ទាន់ ដោយស្រង់បានជនរងគ្រោះចំនួន ៥នាក់ នៅបាត់ខ្លួនមនុស្សចំនួន២នាក់ទៀត ពេលនេះកម្លាំងអន្តរាគមន៍កំពុងស្វែងរកបន្តទៀត…. ៕ ឆ្លាម សមុទ្រ
...