រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចដាក់ពង្រាយប្រដាប់បំពងសំឡេងសាជាថ្មីនៅតាមបណ្ដោយព្រំដែនសម្ដៅទៅកូរ៉េ ខាងជើងក្រោយពេលប្រទេសនេះបានសាក ល្បងគ្រប់បែកបរមាណូរួចមក ។
ប្រធានធិបតីកូរ៉េខាងត្បូងបានប្រកាស ថានឹងដាក់ប្រដាប់បំពងសំឡេងសាជាថ្មីនៅថ្ងៃទី៨ខែមករានេះដើម្បីតបតនឹងការ សាកល្បងគ្រាប់បែកបរមាណូរបស់ទីក្រុង ព្យុងយ៉ាង។ តាមការប្រកាសខាងលើ ដោយសារតែទីក្រុងព្យុងយ៉ាងបានសាកល្បងគ្រាប់បែកបរមាណូដោយជោគ ជ័យកាលពីថ្ងៃ៦ខែមករាកន្លងមក។ ការ សាកល្បងនោះគឺខុសទៅនឹងកិច្ចព្រមព្រៀង និងការសន្យាជាលក្ខណៈអន្ដរជាតិដែល រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានចុះហត្ថ លេខាកាលពីខែសីហា ឆ្នាំ២០១៥ រវាង តំណាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ។
នៅខែសីហា ឆ្នាំ២០១៥ ប្រទេស ទាំង២បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់ ភាពតានតឹងដែលស្ទើរតែផ្ទុះសង្គ្រាម នឹងគ្នា។ នៅពេលនោះកូរ៉េខាងជើងបាន បាញ់ទៅលើទាហានកូរ៉េខាងត្បូងដែល យាមល្បាតតាមព្រំដែន។ ចំណែកទីក្រុង សេអ៊ូលវិញក៏បានដាក់ប្រដាប់បំពង សំឡេងឃោសនាដល់ពលរដ្ឋកូរ៉េខាងជើង នូវចំណេះដឹងសកលមួយចំនួន ។
នៅក្នុងព្រឹត្ដិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរកូរ៉េខាងត្បូងបានពិភាក្សា ជាមួយអាមេរិកក្នុងការដាក់អាវុធទំនើបៗ ក្នុងនោះមានគ្រាប់បែកបរមាណូដើម្បី ទប់ទល់ជាមួយកូរ៉េខាងជើងក្រោយពេលដែលប្រទេសនេះសាកល្បងបរមាណូដោយ ជោគជ័យ។ ចំណែកអាមេរិកក៏បានអំពាវ នាវឱ្យបង្កើនការដាក់ទណ្ឌកម្មប្រទេសនេះ បន្ថែមទៀត ។
មេដឹកនាំគណបក្សសាធារណរដ្ឋនៅអាមេរិកបានស្នើឱ្យបោះឆ្នោតនៅពេល ខាងមុខដើម្បីបង្កើតការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ។ អង្គការសហប្រជា ជាតិក៏បានលើកឡើងពីការដាក់ទណ្ឌកម្មបន្ថែមទៀទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដែលចេះតែបន្ដសាកល្បងបគ្រាប់ បែកបរមាណូធ្វើឱ្យស្ថានភាពនៅក្នុង តំបន់កាន់តែតានតឹងខ្លាំងឡើង ៕
ប្រែសម្រួល៖ ម៉ែវ សាធី