រាត្រីសមោសរ​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​ស្វាគមន៍​ឆ្នាំ​ថ្មី​ ២០១៦​នៅ​ណា​ហ្គា​វើ​ល​មានការ​សម្តែង​ពី​កំពូល​តារាចម្រៀង​ និង​សិល្បករ​-​សិល្ប​ការិនី​កម្ពុជា​ ជាមួយ​អាហារ​ពេល​ល្ងាច​ឈ្ងុយ​ឆ្ងាញ់​ដ៏​សម្បូរ​បែប​

ចែករំលែក៖

​ភ្នំពេញ​៖​ ថ្ងៃ​ទី​ ៦​ មក​រា​ ២០១៦៖​ រាត្រីសមោសរ​ខោ​ន​ដោ​ន​ដ៏​កក្រើក​ស្វាគមន៍​ឆ្នាំ​ថ្មី​ ២០១៦​ ត្រូវ​បាន​ប្រារព្ធ​ម្តងទៀត​នៅ​សាល​ពិធី​ Grand​ Ballroom​ ក្នុង​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ នៅ​ថ្ងៃ​ទី​ ៣១​ ធ្នូ​ ២០១៥​ ដែល​មាន​ភ្ញៀវ​ជាង​ ៧០០​ នាក់​បាន​ចូលរួម​។​

​ណា​ហ្គា​វើ​ល​ បាន​អញ្ជើញ​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ជា​ច្រើន​រូប​ រួម​មាន​លោក​ព្រាប​ សុវត្ថិ​ កញ្ញា​ឱ​ក​ សុគន្ធ​កញ្ញា​ និង​កំពូល​សិល្បករ​-​សិល្ប​ការិនី​ជា​ច្រើន​រូប​ទៀត​ដែល​ផ្គុំ​គ្នា​ផ្តល់​នូវ​ការ​សម្តែង​ដ៏​កក្រើក​ពេញ​មួយ​រាត្រី​ឆ្លង​ឆ្នាំ​។​

​ក្នុង​ពេល​ដំណាលគ្នា​នោះ​ ណា​ហ្គា​វើ​ល​ ក៏​បាន​រៀបចំ​ពិធី​ខោ​ន​ដោ​ន​ដ៏​អស្ចារ្យ​ជាមួយ​ការ​សម្តែង​ដ៏​ជក់ចិត្ត​នៅ​ជាន់​ផ្ទាល់​ដី​នៅ​ក្លឹ​ប​ DarlinDarlin​និង​ F​ Club​ ផង​ដែរ​ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូលរួម​កម្សាន្ត​ដោយ​សេរី​។​

​នៅ​ក្នុង​រាត្រី​ដ៏​ពិសេស​នេះ​ យើង​ក៏​បាន​ណែនាំ​ភោជនីយដ្ឋាន​ ២​ គឺ​ភោជនីយដ្ឋាន​អ៊ី​តា​លី​ Bistro​ Romano​ និង​ភោជនីយដ្ឋាន​អន្តរជាតិ​ Pangea​ Fusion​ ដែល​មាន​អាហារ​ឈ្ងុយ​ឆ្ងាញ់​ដ៏​សម្បូរ​បែប​ក្នុង​តម្លៃ​ ៤៨​ ដុល្លារ​++​ និង​ ៣៨​ ដុល្លារ​++​ ។​

​អាហារ​ពេល​ល្ងាច​ក្នុង​រាត្រីសមោសរ​ខោ​ន​ដោ​ន​ឆ្នាំ​ថ្មី​ ២០១៦

​គិត​មក​ដល់​ឆ្នាំ​នេះ​ ណា​ហ្គា​វើ​ល​ បាន​ប្រារព្ធ​រាត្រីសមោសរ​ខោ​ន​ដោ​ន​ជា​លើក​ទី​ ៣​ ហើយ​។​ ឆ្នាំ​នេះ​ មានការ​ចូលរួម​សម្តែង​របាំ​បុរាណ​ពី​កំពូល​សិល្បករ​-​សិល្ប​ការិនី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អា​យ៉ៃ​ឆ្លើយឆ្លង​បែប​កំប្លែង​ខណៈ​រីករាយ​ជាមួយ​អាហារ​ពេល​ល្ងាច​លំដាប់​កំពូល​ដ៏​ពិសេស​ក្នុង​ព្រឹត្តិការណ៍​ដែល​មាន​រយៈពេល​ ៤​ ម៉ោង​។​

​កំពូល​ពិធីករ​មហា​សម្តី​លោក​សុខ​ គា​ និង​អ្នក​នាង​យុគ​ ចិន្តា​ បាន​ធ្វើ​ជា​ពិធីករ​-​ពិធី​ការិនី​ក្នុង​រាត្រី​ដ៏​ពិសេស​នេះ​ និង​ក៏​មានការ​សម្តែង​របាំ​បុរាណ​ និង​ក្បាច់​រាំ​បែប​សម័យ​ពី​ក្រុម​របាំ​បុរាណ​ខ្មែរ​ និង​ភី​លី​ពី​ន​ប្រចាំ​ណា​ហ្គា​វើ​ល​ផង​ដែរ​។​ បន្ទាប់​មក​ មានការ​សម្តែង​ពី​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា​លោក​ព្រាប​ សុវត្ថិ​ កញ្ញា​ឱ​ក​ សុគន្ធ​កញ្ញា​ លោក​នី​ រតនា​ អ្នក​នាង​ម៉េ​ង​ កែវ​ពេ​ជ្ជ​តា​ លោក​វ​ណ្ណា​ ស័ក្តិ​ អ្នកស្រី​សួន​ ច​ន្ថា​ និង​កញ្ញា​សុគន្ធ​ នី​សា​។​

​ភ្ញៀវ​ទាំងអស់​ បាន​រីករាយ​កម្សាន្ត​ជាមួយ​បទ​ចម្រៀង​ និង​ការ​សម្តែង​បែប​សម័យ​ និង​បុរាណ​ ព្រមទាំង​ទទួល​នូវ​អារម្មណ៍​ប្លែក​ពី​ក្រុម​រាំ​ Sexy​ Movers​ ប្រចាំ​ណា​ហ្គា​វើ​ល​និង​ក្រុម​សិល្បៈ​បុរាណ​ Khmer​ Arts​ថែម​ទៀត​ផង​។​

​រាត្រីសមោសរ​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​នេះ​ មាន​ពិធីជប់លៀង​ជាមួយ​អាហារ​ពិសេស​ប្រចាំ​ទ្វីបអាស៊ី​ ៧​មុខ​ ដូច​ជា​ស៊ុប​មាន់​ជាមួយ​គ្រួ​ច​ព្រៃវែង​ បង្កង​ទឹកសាប​ដុត​ជាមួយ​បឺ​រ​ និង​សាច់​គោ​ចំឡក​នាំ​ចូល​ពី​អា​មេ​រិ​ក​ជាមួយ​ម្រេច​កំពត​។​ យើង​ក៏​មាន​ត្រី​ទឹកកក​ចំហុយ​ សាច់​ក្តាម​ និង​ផ្សិត​ជាមួយ​បាយ​ឆា​ដែល​មានការ​សំណូមពរ​ពី​ភ្ញៀវ​ផង​ដែរ​។​

​ពិសេស​ជាង​នេះ​ទៅ​ទៀត​ ក៏​មានការ​ចាប់​រង្វាន់​ធំ​ចំនួន​ ១០​ ផង​ដែរ​មាន​ដូច​ជា​រង្វាន់​សម្រាប់​ការ​ស្នាក់​នៅ​ក្នុង​បន្ទប់​ប្រណីត​ ២​ ថ្ងៃ​ ១​យប់​ចំនួន​ ៤​ រង្វាន់​ និង​បណ្ណ​បញ្ចុះតម្លៃ​ ១០០​ដុល្លារ​សម្រាប់​ការ​ញ៉ាំ​អាហារ​ និង​ភេសជ្ជៈ​ចំនួន​ ៦​ រង្វាន់​។​

​បន្ថែម​លើ​កម្មវិធី​ធំ​នៅ​សាល​ពិធី​ Grand​ Ballroom​មានកម្ម​វិធី​ខោ​ន​ដោ​ន​ជាមួយ​ការ​សម្តែង​ដ៏​អស្ចារ្យ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ និង​ការ​រាំ​កម្សាន្ត​នៅ​ក្លឹ​ប​DarlinDarlin​និង​ F​ Club​។​ ភ្ញៀវ​នៅ​ភោជនីយដ្ឋាន​ Bistro​ Romano​ និង​ Pangea​ Fusion​ ត្រូវ​បាន​ស្វាគមន៍​ជាមួយ​អាហារ​ពិសេស​ដើម្បី​អបអរ​ពិធី​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ ២០១៦​ ផង​ដែរ​។​

​ណា​ហ្គា​វើ​ល​ ៖​ ពិភព​មាស​ ក្នុង​ទឹកដី​ទីក្រុង​ភ្នំពេញ​

​ជួបជុំ​ ស្រស់ស្រូប​លេង​ សម្រាកលម្ហែ​ជប់លៀង​ និង​កម្សាន្ត​នៅ​ណា​ហ្គា​វើ​ល​ មណ្ឌល​កម្សាន្ត​ល្អ​ដាច់​គេ​ក្នុង​តំបន់​ទន្លេមេគង្គ​!​

​រាជធានី​ភ្នំពេញ​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​ និង​ទន្លេសាប​ដែល​មាន​ទេសភាព​ស្រស់​ត្រកាល​គួរ​ឲ្យ​ចាប់អារម្មណ៍​។​ ណា​ហ្គា​វើ​ល​ ស្ថិត​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ជាទី​ក្រុង​ពោរពេញ​ដោយ​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​រុងរឿង​។​

​យោង​តាម​រឿងព្រេង​និទាន​ ឈ្មោះ​ថា​ “​ណា​ហ្គា​វើ​ល​”​ មាន​ប្រភព​មក​ពី​ស្តេច​នាគ​មួយ​ដែល​មាន​ក្បាល​ចំនួន​ ៧​ ហៅ​ថា​”​ណា​ហ្គា​”​។​ ស្តេច​នាគ​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា​កំពុង​រស់នៅ​ក្នុង​ទន្លេ​ដើម្បី​ការពារ​ច្រកចូល​មក​កាន់​រាជធានី​ភ្នំពេញ​។​យោង​តាម​រឿងតំណាល​គេ​អាច​មើលឃើញ​ស្តេច​នាគ​នេះ​បង្ហាញខ្លួន​ខណៈ​ពេល​ដែល​មាន​ឥន្ទធនូ​ ។​ដូចនេះ​បានជា​ទិដ្ឋភាព​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទិដ្ឋភាព​ដ៏​មាន​ឫទ្ធិ​អស្ចារ្យ​មួយ​។​ ណា​ហ្គា​វើ​ល​ ត្រូវ​បាន​ប្រៀបប្រដូច​ទៅ​នឹង​និមិត្តសញ្ញា​នៃ​ការ​ចាប់ផ្តើម​ថ្មី​ប្រកប​ទៅ​ដោយ​ភាព​ជោគជ័យ​ និង​សម្បូរ​សប្បាយ​រុងរឿង​ ។​

​ណា​ហ្គា​វើ​ល​ បាន​ទាក់ទាញ​ទេសចរ​ជា​ច្រើន​រួម​មាន​ទេសចរ​ស្វែងរក​ការ​សម្រាកលម្ហែ​ ទេសចរ​ផ្សងព្រេង​ និង​ទេសចរ​ស្វែងរក​ការ​កម្សាន្ត​ជាដើម​។​ ណា​ហ្គា​វើ​ល​ ជា​មណ្ឌល​កម្សាន្ត​ចម្រុះ​ដំបូង​គេ​ និង​ល្អ​បំផុត​នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ណា​ហ្គា​ខ​ប​ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ហុងកុង​ ។​ ណា​ហ្គា​វើ​ល​ មាន​ទំហំ​ផ្ទៃដី​សរុប​ជាង​ ១​ លាន​ហ្វី​ត​កា​រ៉េ​ដែល​មាន​បន្ទប់​ប្រភេទ​ស្វី​ត​ និង​ដឺ​លុ​ច​ជាង​៧០០​ បន្ទប់​។​ មណ្ឌល​ស្ប៉ា​ដ៏​ធំ​ទូលាយ​ប្រកបដោយ​ផាសុកភាព​ហាង​លក់ទំនិញ​ភោជនីយដ្ឋាន​ និង​បានីយដ្ឋាន​ចំនួន​ ១៤​ ជា​កន្លែង​ផ្តល់​សេវាកម្ម​ដ៏​សម្បូរ​បែប​ ព្រមទាំង​មាន​សាល​ប្រជុំ​បំពាក់​ទៅ​ដោយ​បរិក្ខារ​ទំនើបៗ​និង​ជា​សណ្ឋាគារ​ធំ​ជាងគេ​ក្នុង​ចំណោម​សណ្ឋាគារ​ធំៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អាច​ទទួល​ប្រតិភូ​ច្រើន​ជាង​ ១.០០០​ នាក់​សម្រាប់​ការ​ប្រជុំ​ធំៗ​ និង​លក្ខណៈ​អន្តរជាតិ​ ។​

​សម្រាប់​សំណួរ​ទាក់ទាញ​នឹង​ការ​ផ្សព្វផ្សាយ​ ឬ​រូបថត​ សូម​ទាក់ទង​ ៖​

...

​សម្រាប់​ភាសា​អង់គ្លេស​ និង​ចិន​
Ms.​ Melanie​ Loong
​មុខ​ដំណែង​ ៖​ Marketing​ Communications​ Manager
​ទូរស័ព្ទ​ ៖​ (+៨៥៥)២៣២២៨៨២២
​អ៊ី​ម៉េ​ល​ ៖​ [email protected]
​សម្រាប់​ភាសា​អង់គ្លេស​ និង​ខ្មែរ​
​លោក​ តារា​ សៅ​យុទ្ធនា​
​មុខ​ដំណែង​ ៖​ Senior​ Marketing​ Communications​ Executive
​ទូរស័ព្ទ​ ៖​ (+៨៥៥)១៥​ ៨៨​ ៣៣​ ៥៣
​អ៊ី​ម៉េ​ល​ ៖​ [email protected]

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print