ភ្នំពេញ៖ ថ្ងៃទី ៦ មករា ២០១៦៖ រាត្រីសមោសរខោនដោនដ៏កក្រើកស្វាគមន៍ឆ្នាំថ្មី ២០១៦ ត្រូវបានប្រារព្ធម្តងទៀតនៅសាលពិធី Grand Ballroom ក្នុងសណ្ឋាគារណាហ្គាវើល នៅថ្ងៃទី ៣១ ធ្នូ ២០១៥ ដែលមានភ្ញៀវជាង ៧០០ នាក់បានចូលរួម។
ណាហ្គាវើល បានអញ្ជើញកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាជាច្រើនរូប រួមមានលោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា និងកំពូលសិល្បករ-សិល្បការិនីជាច្រើនរូបទៀតដែលផ្គុំគ្នាផ្តល់នូវការសម្តែងដ៏កក្រើកពេញមួយរាត្រីឆ្លងឆ្នាំ។
ក្នុងពេលដំណាលគ្នានោះ ណាហ្គាវើល ក៏បានរៀបចំពិធីខោនដោនដ៏អស្ចារ្យជាមួយការសម្តែងដ៏ជក់ចិត្តនៅជាន់ផ្ទាល់ដីនៅក្លឹប DarlinDarlinនិង F Club ផងដែរដែលអនុញ្ញាតឲ្យភ្ញៀវចូលរួមកម្សាន្តដោយសេរី។
នៅក្នុងរាត្រីដ៏ពិសេសនេះ យើងក៏បានណែនាំភោជនីយដ្ឋាន ២ គឺភោជនីយដ្ឋានអ៊ីតាលី Bistro Romano និងភោជនីយដ្ឋានអន្តរជាតិ Pangea Fusion ដែលមានអាហារឈ្ងុយឆ្ងាញ់ដ៏សម្បូរបែបក្នុងតម្លៃ ៤៨ ដុល្លារ++ និង ៣៨ ដុល្លារ++ ។
អាហារពេលល្ងាចក្នុងរាត្រីសមោសរខោនដោនឆ្នាំថ្មី ២០១៦
គិតមកដល់ឆ្នាំនេះ ណាហ្គាវើល បានប្រារព្ធរាត្រីសមោសរខោនដោនជាលើកទី ៣ ហើយ។ ឆ្នាំនេះ មានការចូលរួមសម្តែងរបាំបុរាណពីកំពូលសិល្បករ-សិល្បការិនីប្រចាំព្រះរាជាណាចក្រកម្ពុជា និងអាយ៉ៃឆ្លើយឆ្លងបែបកំប្លែងខណៈរីករាយជាមួយអាហារពេលល្ងាចលំដាប់កំពូលដ៏ពិសេសក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល ៤ ម៉ោង។
កំពូលពិធីករមហាសម្តីលោកសុខ គា និងអ្នកនាងយុគ ចិន្តា បានធ្វើជាពិធីករ-ពិធីការិនីក្នុងរាត្រីដ៏ពិសេសនេះ និងក៏មានការសម្តែងរបាំបុរាណ និងក្បាច់រាំបែបសម័យពីក្រុមរបាំបុរាណខ្មែរ និងភីលីពីនប្រចាំណាហ្គាវើលផងដែរ។ បន្ទាប់មក មានការសម្តែងពីកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាលោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា លោកនី រតនា អ្នកនាងម៉េង កែវពេជ្ជតា លោកវណ្ណា ស័ក្តិ អ្នកស្រីសួន ចន្ថា និងកញ្ញាសុគន្ធ នីសា។
ភ្ញៀវទាំងអស់ បានរីករាយកម្សាន្តជាមួយបទចម្រៀង និងការសម្តែងបែបសម័យ និងបុរាណ ព្រមទាំងទទួលនូវអារម្មណ៍ប្លែកពីក្រុមរាំ Sexy Movers ប្រចាំណាហ្គាវើលនិងក្រុមសិល្បៈបុរាណ Khmer Artsថែមទៀតផង។
រាត្រីសមោសរឆ្លងឆ្នាំដ៏កក្រើកនេះ មានពិធីជប់លៀងជាមួយអាហារពិសេសប្រចាំទ្វីបអាស៊ី ៧មុខ ដូចជាស៊ុបមាន់ជាមួយគ្រួចព្រៃវែង បង្កងទឹកសាបដុតជាមួយបឺរ និងសាច់គោចំឡកនាំចូលពីអាមេរិកជាមួយម្រេចកំពត។ យើងក៏មានត្រីទឹកកកចំហុយ សាច់ក្តាម និងផ្សិតជាមួយបាយឆាដែលមានការសំណូមពរពីភ្ញៀវផងដែរ។
ពិសេសជាងនេះទៅទៀត ក៏មានការចាប់រង្វាន់ធំចំនួន ១០ ផងដែរមានដូចជារង្វាន់សម្រាប់ការស្នាក់នៅក្នុងបន្ទប់ប្រណីត ២ ថ្ងៃ ១យប់ចំនួន ៤ រង្វាន់ និងបណ្ណបញ្ចុះតម្លៃ ១០០ដុល្លារសម្រាប់ការញ៉ាំអាហារ និងភេសជ្ជៈចំនួន ៦ រង្វាន់។
បន្ថែមលើកម្មវិធីធំនៅសាលពិធី Grand Ballroomមានកម្មវិធីខោនដោនជាមួយការសម្តែងដ៏អស្ចារ្យនៅឆាកជាន់ផ្ទាល់ដី និងការរាំកម្សាន្តនៅក្លឹបDarlinDarlinនិង F Club។ ភ្ញៀវនៅភោជនីយដ្ឋាន Bistro Romano និង Pangea Fusion ត្រូវបានស្វាគមន៍ជាមួយអាហារពិសេសដើម្បីអបអរពិធីឆ្លងចូលឆ្នាំថ្មី ២០១៦ ផងដែរ។
ណាហ្គាវើល ៖ ពិភពមាស ក្នុងទឹកដីទីក្រុងភ្នំពេញ
ជួបជុំ ស្រស់ស្រូបលេង សម្រាកលម្ហែជប់លៀង និងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តល្អដាច់គេក្នុងតំបន់ទន្លេមេគង្គ!
រាជធានីភ្នំពេញស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍។ ណាហ្គាវើល ស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងពោរពេញដោយប្រវត្តិសាស្ត្រដ៏សម្បូររុងរឿង។
យោងតាមរឿងព្រេងនិទាន ឈ្មោះថា “ណាហ្គាវើល” មានប្រភពមកពីស្តេចនាគមួយដែលមានក្បាលចំនួន ៧ ហៅថា”ណាហ្គា”។ ស្តេចនាគនេះ ត្រូវបានគេជឿថាកំពុងរស់នៅក្នុងទន្លេដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូ ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ ណាហ្គាវើល ត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មីប្រកបទៅដោយភាពជោគជ័យ និងសម្បូរសប្បាយរុងរឿង ។
ណាហ្គាវើល បានទាក់ទាញទេសចរជាច្រើនរួមមានទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តជាដើម។ ណាហ្គាវើល ជាមណ្ឌលកម្សាន្តចម្រុះដំបូងគេ និងល្អបំផុតនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនណាហ្គាខបដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង ។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុចជាង៧០០ បន្ទប់។ មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន ១៤ ជាកន្លែងផ្តល់សេវាកម្មដ៏សម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់សម្រាប់ការប្រជុំធំៗ និងលក្ខណៈអន្តរជាតិ ។
សម្រាប់សំណួរទាក់ទាញនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖
សម្រាប់ភាសាអង់គ្លេស និងចិន
Ms. Melanie Loong
មុខដំណែង ៖ Marketing Communications Manager
ទូរស័ព្ទ ៖ (+៨៥៥)២៣២២៨៨២២
អ៊ីម៉េល ៖ [email protected]
សម្រាប់ភាសាអង់គ្លេស និងខ្មែរ
លោក តារា សៅយុទ្ធនា
មុខដំណែង ៖ Senior Marketing Communications Executive
ទូរស័ព្ទ ៖ (+៨៥៥)១៥ ៨៨ ៣៣ ៥៣
អ៊ីម៉េល ៖ [email protected]