ភាពតានតឹងរវាងអ៊ីរ៉ង់នឹងអារ៉ាប៊ីសាអ៊ូឌីតកាន់តែខ្លាំងឡើងក្រោយពេលដែលអ៊ីរ៉ង់បានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី៧ខែមករាបានវាយប្រហារតាមដែនអាកាសទៅលើស្ថានទូតអ៊ីរ៉ង់នៅរដ្ឋធានីSanna ប្រទេសយេមែនបណ្ដាល ទាហាននិងសន្ដិសុខនៅទីនោះរងរបួស ។
តាមបណ្ដាញទូរទស្សន៍អ៊ីរ៉ង់ IRIB បានផ្សាយថា អ្នកនាំពាក្យក្រសួងការបរ ទេសអ៊ីរ៉ង់លោក Hosein Jaber Ansari បានចោទប្រកាន់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតមានចេតនាញុះញង់ឱ្យមានភាព តានតឹងកាន់តែខ្លាំងបំពានទៅលើច្បាប់អន្ដរជាតិ ។ លោកបន្ដទៀតថា “អារ៉ាប៊ី សាអ៊ូឌីតត្រូវតែទទួលខុសត្រូវចំពោះការ ខូចខាតអគារស្ថានទូតអ៊ីរ៉ង់និងបង្ករបួសស្នាមដល់បុគ្គលិកនៅទីនោះ”។
ចំណែកអ្នកនាំពាក្យសម្ពន្ធមិត្ដយោធា ដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនោះ ប្រកាសថានឹងបើកការស្រាវជ្រាវពីការចោទប្រកាន់របស់អ៊ីរ៉ង់ ។
នៅមុននេះមួយថ្ងៃអ៊ីរ៉ង់ក៏បានចោទ ប្រកាន់អារ៉ាប៊ីសាអ៊ូឌីតប្រើប្រាស់គ្រាប់ បែកចង្កោមវាយប្រហារនៅក្នុងប្រទេសយេមែនបណ្ដាលឱ្យមនុស្ស៥នាក់ស្លាប់។ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានគាំទ្រដោយ យោធាដល់រដ្ឋាភិបាលដែលដឹកនាំដោយក្រុមនិកាយសាន់នីត្រូវកម្លាំងទាហាន យមែនផ្ដួលរំលំ ចំណែកអ៊ីរ៉ង់វិញបានគាំ ទ្រដល់ក្រុមទាហាន Houthi និកាយ ស៊ីអ៊ីត ។
ក្រុមអ្នកវិភាគបញ្ជាក់ថា ស្ថានភាព របស់អារ៉ាប៊ីសាអ៊ូឌីតនិងអ៊ីរ៉ង់មិនមុខអ្វីពីរុស្ស៊ីនិងអាមេរិកនោះឡើយដោយយកប្រទេសទី៣ធ្វើជាទីលានប្រយុទ្ធបង្ហាញពីឥទ្ធិពលរបស់ខ្លួន ។ ពេលនេះប្រទេស យេមែនកំពុងប្រែក្លាយទៅជាទីលាន ប្រយុទ្ធរបស់អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ដោយគាំទ្រម្នាក់ម្ខាងឱ្យវាយគ្នាឯង។ ទាំង នោះជារបៀបធ្វើសង្គ្រាមថ្មីរបស់ប្រទេស អ្នកមានប្រទេសមហាអំណាចដោយអាច យកឈ្នះដៃគូម្ខាងទៀតក្នុងសមរភូមិ ប្រទេសទី៣ ។
អ្នកវិភាគមួយចំនួនបានលើកឡើងថា ការធ្វើសង្គ្រាមបែបនេះមិនសូវខាតបង់ដូចការធ្វើសង្គ្រាមវាយប្រហារអាចធ្វើឱ្យប្រទេសទាំង២ត្រូវខូចខាតដូចគ្នា ចំណែកការប្រើទីលានប្រយុទ្ធទី៣ខូច ខាតតែប្រទេសមួយងាយស្រួលក្នុងការ អភិវឌ្ឍន៍ហើយប្រទេសនោះក៏ស្ថិតនៅ ក្រោមឥទ្ធិពលរបស់ប្រទេសដែលបានឈ្នះក្នុងសង្គ្រាម ៕
ប្រែសម្រួល៖ ម៉ែវ សាធី