​យន្ដហោះ​ចម្បាំង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​វាយប្រហារ​ស្ថានទូត​អ៊ី​រ៉​ង់​នៅ​យេ​មែន​?

ចែករំលែក៖

​ភាព​តានតឹង​រវាង​អ៊ី​រ៉​ង់​នឹង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​កាន់តែ​ខ្លាំង​ឡើង​ក្រោយ​ពេល​ដែល​អ៊ី​រ៉​ង់​បាន​ចោទប្រកាន់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ នៅ​ថ្ងៃ​ទី​៧​ខែមករា​បាន​វាយប្រហារ​តាម​ដែនអាកាស​ទៅ​លើ​ស្ថានទូត​អ៊ី​រ៉​ង់​នៅ​រដ្ឋធានី​Sanna​ ប្រទេស​យេ​មែន​បណ្ដាល​ ទាហាន​និង​សន្ដិសុខ​នៅ​ទីនោះ​រង​របួស​ ។​

_87526551_87526550

​តាម​បណ្ដាញ​ទូរទស្សន៍​អ៊ី​រ៉​ង់​ IRIB​ បាន​ផ្សាយ​ថា​ អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ ទេស​អ៊ី​រ៉​ង់​លោក​ Hosein​ Jaber​ Ansari​ បាន​ចោទប្រកាន់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​មាន​ចេតនា​ញុះញង់​ឱ្យ​មាន​ភាព​ តានតឹង​កាន់តែ​ខ្លាំង​បំពាន​ទៅ​លើ​ច្បាប់​អន្ដរជាតិ​ ។​ លោក​បន្ដ​ទៀត​ថា​ “​អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​ការ​ ខូចខាត​អគារ​ស្ថានទូត​អ៊ី​រ៉​ង់​និង​បង្ក​របួស​ស្នាម​ដល់​បុគ្គលិក​នៅ​ទីនោះ​”​។​

​ចំណែក​អ្នកនាំពាក្យ​សម្ពន្ធមិត្ដ​យោធា​ ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នោះ​ ប្រកាស​ថា​នឹង​បើក​ការ​ស្រាវជ្រាវ​ពី​ការ​ចោទប្រកាន់​របស់​អ៊ី​រ៉​ង់​ ។​

​នៅ​មុន​នេះ​មួយ​ថ្ងៃ​អ៊ី​រ៉​ង់​ក៏​បាន​ចោទ​ ប្រកាន់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រើប្រាស់​គ្រាប់​ បែក​ចង្កោម​វាយប្រហារ​នៅ​ក្នុង​ប្រទេស​យេ​មែន​បណ្ដាល​ឱ្យ​មនុស្ស​៥​នាក់​ស្លាប់​។​ រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​គាំទ្រ​ដោយ​ យោធា​ដល់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​និកាយ​សាន់​នី​ត្រូវ​កម្លាំង​ទាហាន​ យ​មែន​ផ្ដួលរំលំ​ ចំណែក​អ៊ី​រ៉​ង់​វិញ​បាន​គាំ​ ទ្រ​ដល់​ក្រុម​ទាហាន​ Houthi​ និកាយ​ ស៊ី​អ៊ី​ត​ ។​

​ក្រុម​អ្នកវិភាគ​បញ្ជាក់​ថា​ ស្ថានភាព​ របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​និង​អ៊ី​រ៉​ង់​មិន​មុខ​អ្វី​ពី​រុ​ស្ស៊ី​និង​អា​មេ​រិ​ក​នោះ​ឡើយ​ដោយ​យក​ប្រទេស​ទី​៣​ធ្វើ​ជា​ទីលានប្រយុទ្ធ​បង្ហាញ​ពី​ឥទ្ធិពល​របស់​ខ្លួន​ ។​ ពេល​នេះ​ប្រទេស​ យេ​មែន​កំពុង​ប្រែ​ក្លាយទៅជា​ទីលាន​ ប្រយុទ្ធ​របស់​អ៊ី​រ៉​ង់​ និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ដោយ​គាំទ្រ​ម្នាក់​ម្ខាង​ឱ្យ​វាយ​គ្នា​ឯង​។​ ទាំង​ នោះ​ជា​របៀប​ធ្វើសង្គ្រាម​ថ្មី​របស់​ប្រទេស​ អ្នកមាន​ប្រទេស​មហាអំណាច​ដោយ​អាច​ យកឈ្នះ​ដៃគូ​ម្ខាង​ទៀត​ក្នុង​សមរភូមិ​ ប្រទេស​ទី​៣​ ។​

​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​ធ្វើសង្គ្រាម​បែប​នេះ​មិនសូវ​ខាតបង់​ដូច​ការ​ធ្វើសង្គ្រាម​វាយប្រហារ​អាច​ធ្វើ​ឱ្យ​ប្រទេស​ទាំង​២​ត្រូវ​ខូចខាត​ដូច​គ្នា​ ចំណែក​ការ​ប្រើ​ទីលានប្រយុទ្ធ​ទី​៣​ខូច​ ខាត​តែ​ប្រទេស​មួយ​ងាយស្រួល​ក្នុង​ការ​ អភិវឌ្ឍន៍​ហើយ​ប្រទេស​នោះ​ក៏​ស្ថិត​នៅ​ ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ដែល​បាន​ឈ្នះ​ក្នុង​សង្គ្រាម​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print