ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់លួចលុយភ្ញៀវ
នៅកន្លែងម៉ាស្សា កាលពីម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចតូបជួលលេខ៥ ផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យចំនួន២នាក់ ឈ្មោះ ចន ពិនិត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខមុខរបរបើកហាងម៉ាស្សា ទី២ ឈ្មោះ ណា ធារ៉ា ភេទស្រី អាយុ២៤ឆ្នាំ
ជន ជាតិ ខ្មែរ មុខរបរ បេីក ហាង ម៉ាស្សា ។ ចំណែកជនរងគ្រោះ ឈ្មោះ Mail Lewts slmon អាយុ ៥៦ឆ្នាំ ជនជាតិ អង់គ្លេស ស្នាក់ការ Hotel Vacation ទីតាំង ផ្ទះលេខ ១២៨ ផ្លូវ ១៥៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា៖ នៅថ្ងៃ ទី ២៧ខែ កុម្ភ: ឆ្នាំ ២០២០ វេលាម៉ោង ១០និង៣០នាទី ជនរងគ្រោះ បាន ចូល ទៅម៉ាស្សា ដែលមាន ទីតាំងតូបជួលលេខ៥ផ្លូវ ១៥៤ភូមិ ២៦សង្កាត់ ផ្សារ កណ្ដាល ទី ១ ខណ្ឌដូនពេញ ពេលចូលដល់ បន្ទប់ជនរងគ្រោះបានដោះសំលៀកបំពាក់ ទុកលេីគ្រែ ម៉ាស្សា រួចក៏ចេញត្រលប់ទៅ Hotel វិញ ពេលហូបអាហារហេីយក៏បានដកលុយស្រាប់តែបាត់លុយដែលទុកក្នុងហោប៉ៅខោ រួច ក៏ត្រឡប់ទៅកន្លែងម៉ាស្សាវិញ បានជួបជនសង្ស័យឲ្យលុយវិញចំនួន១៥០ដុល្លារ តែគាត់មិនយកព្រោះលុយរបស់គាត់មានចំនួន ៤០០ដុល្លារ បន្ទាប់មកគាត់ក៏បានមកដាក់ពាក្យបណ្ដឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារ កណ្តាលទី១ តែម្តង។
ក្រោយពីទទួលបានទទួល ពាក្យ បណ្តឹង ពី ជនរងគ្រោះ កម្លាំងជំនាញផ្នែកយុត្តិធម៍របស់អធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់ទីតាំងម៉ាស្សា និងបានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល១ ត្រួតពិនិត្យឃាត់ខ្លួនម្ចាស់ទីតាំងនាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ។
បន្ទាប់ពីសាកសួររួច ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ