ភ្នំពេញ៖ មន្ត្រីធោយាម្នាក់ជិះម៉ូតូPCXមួយគ្រឿងចេញមកពីផ្ទះរបស់មិត្តភក្តិ ហើយបានចាញ់បោកមិត្តភ័ក្តិដែលបានខ្ចីម៉ូតូយកទៅបាត់មិនឃើញយកមកឱ្យវិញក៏រត់ទៅប្រាប់សមត្ថកិច្ចថាត្រូវក្រុមចោរប្លន់។ ខណៈមកដល់ផ្លូវស្ងាត់ស្រាប់តែមានក្រុមចោរមួយក្រុមដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូជិះរត់គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នៅខាងត្បូងចក្រចូលប៉ុស្តិ៍នគរបាលរដ្ឋទួលសង្កែទី២ តាមបណ្ដោយផ្លូវ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមសម្តីជនរងគ្រោះមិនបានបញ្ចេញឈ្មោះ គ្រាន់តែប្រាប់ថាជាមន្ត្រីយោធាបានរៀបរាប់ថានៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរភូមិន្ទ01 1-1706។ ដែលទើបតែជិះចេញមកពីផ្ទះរបស់មិត្តភក្តិនៅឯសំរោងអណ្ដែតបំណងត្រឡប់ទៅផ្ទះរបស់ខ្លួនវិញនៅក្នុងបុរីវិមានភ្នំពេញ ដោយជិះធ្វើដំណើរតាមបណ្ដោយផ្លូវ១៨០០ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវស្ងាត់ ក៏ស្រាប់តែមានក្រុមជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ប្រភេទអូតូ ជិះមកពីក្រោយជនរងគ្រោះ។ រួចក៏មានជនសង្ស័យម្នាក់ទៀតក្នុងចំណោម២នាក់ បានដកកាំភ្លើងខ្លីភ្ជង់គំរាមជនរងគ្រោះឱ្យជិះម៉ូតូអែបទៅឈប់ចិញ្ចើមផ្លូវ ។ដោយជនរងគ្រោះភ័យខ្លាំងពេកក៏ព្រមចុះពីលើម៉ូតូនិងប្រគល់តេឡេម៉ូតូឲ្យទៅជនសង្ស័យតាមសម្រួល។
ភ្លាមៗនោះក៏មានជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បានជិះម៉ូតូរបស់គេ រួចក៏នាំគ្នាជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពីស្រាវជ្រាវរបស់សមត្ថកិច្ចខណ្ឌឫស្សីកែវ និងតាមការបកស្រាយបំភ្លឺ និងសារភាពរបស់ជនរងគ្រោះបានឱ្យដឹងថា មិនមែនជាករណីប្លន់នោះទេ គឺជាករណីចាញ់បោកមិត្តភ័ក្តិដែលបានខ្ចីម៉ូតូរបស់ខ្លួនយកទៅបាត់មិនឃើញយកត្រឡប់មកវិញ។ ដោយខ្លាចក្រុមគ្រួសារស្តីបន្ទោសពេល ត្រឡប់ទៅផ្ទះវិញក៏ប្រតិដ្ឋរឿងប្រាប់គ្រួសារថា ខ្លួនត្រូវចោរប្លន់យកម៉ូតូនៅម្តុំបុរីអង្គរ ភ្នំពេញ ៕ ស រស្មី