ខ្លាំងមែន គ្រោះថ្នាក់ចរាចរណ៍ដកកាំភ្លើងបាញ់ ត្រូវនគរបាលចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបររថយន្តម៉ែកសឺដេស ពណ៍សពាក់ស្លាកលេខភ្នំពេញ២AY-០០០៩ ខឹងបុរសម្នាក់ស្រវឹងបើករថយន្តម៉ាកកូរ៉ូឡាន ពណ៍ស្ករពាក់ស្លាកលេខភ្នំពេញ២AS-៦៤២១បុករថយន្តថៅកែខ្លួនបណ្ដាលអោយខូចខាតនិងមិនព្រមឈប់កន្លែងកើតហេតុក៏ដេញតាមទាន់ដកកាំភ្លើងបាញ់កង់រថយន្តបង្កផ្ទុះកង់និងភ្ញាក់ផ្អើលដល់កម្លាំងនគរបាលចុះឃាត់ភ្លាមៗ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលម៉ោង៨និង០០នាទីយប់ថ្ងៃទី២៩ ខែ កុម្ភ: ឆ្នាំ ២០២០ នៅក្នុងបរិវេនកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បុរសអ្នកបើកបររថយន្តម៉ែកសឺដេសឈ្មោះ ឡុង ឡងឌី អាយុ ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិម័ល សង្កាត់-ខណ្ឌដង្កោ បានដកកាំភ្លើងម៉ាកឡុកបាញ់កង់រថយន្តកូរ៉ូឡា ក៏ត្រូវនគរបាលឃាត់ខ្លួននិងបញ្ជូនទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
នគរបាលផ្នែកវាស់វែងបានអោយដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកកូរ៉ូឡាបើកបរបុរសម្នាក់ស្រវឹងជោគបើកស្របទិសគ្នាជាមួយនិងរថយន្តម៉ែកសឺដេសបើកបរបុរសម្នាក់បុកគូថរថយន្តសឺដេសបណ្ដាលខូចខាតផ្នែកខាងក្រោយឆ្វេងហើយមិនដឹងមូលហេតុអ្វីបានជា បុរសបើកបររថយន្តសឺដេសដកកាំភ្លើងខ្លីបាញ់បំបែកកង់តែភ្លាមៗ កម្លាំងនគរបាលយើងឃាត់បុរសយោធា ដែលបានដកអាវុធបាញ់។ ចំណែករថយន្តទាំង២គ្រឿងធ្វើការវាស់វែងយករក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនតែបុរសដកកាភ្លើងដោយយោធាក៏ប្រគល់អោយខាងកម្លាំងកងរាជអាវុធក្រុងភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ផ្ទុះអាវុធតាមផ្លូវសាធារណៈ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print