ភ្នំពេញ: បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអធម៌និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តកាមរីឆ្លាមបុកពីក្រោយពេញទំហឹងរុញទៅផ្ទប់និងរថយន្តសណ្តោងធុនធំមួយគ្រឿងទៀត កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០នៅចំណុចមុខមន្ទីពេទ្យសម្រាកព្យាបាល ឯករាជ្យ តាមបណ្ដោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌កណ្ដុរប្រមេះពាក់ស្លាកលេខភ្នំពេញ1HK-8418ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2K-3600ធ្វើដំណើរមកពីក្រោយបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យរុញទៅផ្ទប់នឹងរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយសណ្ដោងធំក្បាលពណ៌ទឹកប្រាក់លាយខៀវពាក់ស្លាកលេខភ្នំពេញ3E-4065បើកបរនៅខាងមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះព្រះទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកអ្នកបើកបររថយន្តទាំងគ្រឿងបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានតើអ្នកទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរគ្រឿងនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅការប្រើច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ