(ខ្សឹបដាក់ត្រចៀក)៖ ថៅកែ​បារ​ Skyline​ អាច​ពាក់ព័ន្ធ​ការ​ពង្វក់​ក្រុម​យុវជន​ឱ្យ​ធ្លាក់​ និង​ល្បែង​ថ្នាំ​ញៀន​?

ចែករំលែក៖

​បុរស​វ័យក្មេង​ជា​ម្ចាស់​ Skyline​ ឈ្មោះ​ “​ភឿ​ក​”​ នៅ​ខេត្ដ​ព្រះ​សីហ​នុ​ត្រូវ​បាន​ ក្រុម​យុវជន​វ័យក្មេង​ ភាគច្រើន​អ្នក​និយម​ចូល​ចិត្ដ​សប្បាយ​ ហ៊ឺហា​ ផឹកស៊ី​ស្រី​ញី​ អូន​បង​ សេព​ថ្នាំ​ញៀន​ និង​ក្រុម​ញៀន​ល្បែងស៊ីសង​ចាត់​ទុក​ថា​ ម្ចាស់​បារ​រូប​នេះ​ពិត​ ជា​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​ សម្រាប់​ការ​ផ្ដល់​ទីតាំង​ឱ្យ​ក្រុម​យុវជន​មួយ​ចំនួន​ ចូល​ សេព​ថ្នាំ​ញៀន​ ចែកចាយ​ និង​ល្បែងស៊ីសង​យ៉ាង​ពេញទំហឹង​ក្នុង​ក្រុងព្រះសីហនុ​ ។​

sew (1)

​ម្ចាស់​ Skyline​ មិន​ត្រឹមតែ​បង្កប់​ការ​ប្រើ​ប្រភេទ​ថ្នាំ​ញៀន​នៅ​ក្នុង​ទីតាំង​របស់​ ខ្លួន​ (​ថ្នាំ​គ្រវីក្បាល​)​ ដើម្បី​ពង្វក់ស្មារតី​យុវជន​ប៉ុណ្ណោះ​ទេ​ បុគ្គល​រូប​នេះ​បាន​បង្កើត​ នូវ​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ ជា​ច្រើន​កន្លែង​ទៀត​ ក្នុង​នោះ​ក៏​មាន​ប្រភព​នៃ​ក្រុម​ ក្មេងៗ​ប្រើប្រាស់​ថ្នាំ​ញៀន​ និង​ជន​ដែល​គេ​សង្ស័យ​ថា​ អាច​ឈាន​ដល់​ប្រព្រឹត្ដ​បទល្មើស​ ក្នុង​សង្គម​ ក៏​សម្ងំ​ក្នុង​ទីតាំង​កន្លែង​ហ្គេ​ម​បាញ់​ត្រី​របស់​ម្ចាស់​ Skyline​ នេះ​ផង​ដែរ​ ។​

​ជា​ទូទៅ​ឈ្មោះ​របស់​ម្ចាស់​បារ​ Skyline​ ល្បី​សុះសាយ​ក្នុង​ក្រុងព្រះសីហនុ​ ដែល​ សមត្ថកិច្ច​អាច​ដាក់​ភាព​សង្ស័យ​ថា​ គាត់​កំពុង​ប្រកប​អាជីវកម្ម​អ្វីខ្លះ​ដែល​ផ្ទុយ​ពី​ ច្បាប់​ ប៉ុន្ដែ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខ្លះ​អាច​ដឹង​ តែ​សម្លឹង​ឃើញ​ផលប្រយោជន៍​ខ្ពស់​ ជាង​ឆ​ន្ទះ​ក្នុង​ការ​បង្ក្រាប​ ។​

​ម្ចាស់​បារ​ Skyline​ ក៏​ធ្លាប់​យកឈ្មោះ​ថ្នាក់ដឹកនាំ​ ដើម្បី​ការពារ​ និង​ពង្រឹង​ទីតាំង​ រកស៊ី​របស់​ខ្លួន​ បង្ក​ឱ្យ​មាន​បញ្ហា​ព្រួយបារម្ភ​ថា​ ទីតាំង​របស់​គេ​ទាំង​កន្លែង​ហ្គេ​ម​បាញ់​ ត្រី​បង្កប់​ល្បែងស៊ីសង​ផង​ កន្លែង​សេព​ថ្នាំ​ញៀន​ផង​ ឬ​ក៏​ឈាន​ដល់ទី​តាំង​ចែកចាយ​ ថ្នាំ​ញៀន​ក៏​ថា​បាន​ ។​ ដោយឡែក​បារ​ Skyline​ ប្រភព​នៃ​ការ​ប្រើ​ថ្នាំ​គ្រវីក្បាល​ដើម្បី​ ពង្វក់​ក្រុម​យុវជន​ឱ្យ​សប្បាយ​ ភ្លើតភ្លើន​ ភ្លេច​ខ្ល្ញួ​ន​ ញៀន​ ងប់ងុល​ ឬ​ក៏​ភ្លេច​បាយ​ ភ្លេច​ទឹក​ ភ្លេច​សាលារៀន​ ក្បត់​ទំនុកចិត្ដ​ឪពុក​ម្ដាយ​ អាណាព្យាបាល​នោះ​ផង​ដែរ​ ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ក្រុងព្រះសីហនុ​ គួរ​មាន​វិធាន​ការណ៍​ចុះ​រដ្ឋបាល​ ឱ្យ​បាន​ញឹកញាប់​ទៅ​លើ​ទីតាំង​បារ​ Skyline​ កន្លែង​ហ្គេ​ម​បាញ់​ត្រី​របស់​ឈ្មោះ​ ភឿ​ក​ រូប​នេះ​ ក៏​ដូច​ជាទី​តាំង​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដើម្បី​បម្រើ​ឱ្យ​សន្ដិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ គេច​ផុត​ពី​ថ្នាំ​ញៀន​ អំពើ​ឆក់​ប្លន់​ កាប់សម្លាប់​ជាដើម​…៕

...

sew

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print