ភ្នំពេញ៖ ស្ត្រីជាថៅកែហាងស្រាក្រឡុកម្នា ក់ ត្រូវភ្ញៀវចាប់រំលោភនៅក្នុ ងបន្ទប់ទឹកតែមិនបានសម្រេច ខណៈប្អូនមកជួយទាន់ ហើយបង្កការភ្ញា ក់ផ្អេីលកាលពីវេលាម៉ោង ៤និង១០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅហាងលក់ស្រាក្រឡុក តាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ច ដ មានទីលំនៅ ក្នុងខណ្ឌពោធិ៍សែនជ័យ មុខរបរលក់ដូរ នៅចំណុច ខាងលើពេលរាត្រី ។
បើតាមសម្តីជនរងគ្រោះអះអាង នៅពេលប្រតាយប្រតប់គ្នា នាងបានដណ្តើមបណ្ណសម្គាល់ខ្លួន ជាមន្ត្រីនគរបាលជាតិ ឈ្មោះ ប៉ែន ច័ន្ទរស្មី ភេទប្រុស អាយុ៣១ឆ្នាំ មានឋានន្តរសក្តិ ជាអនុសេនីយ៍ត្រី អត្តលេខ៨៣២៣១ នគរបាលជាតិ មានទីលំនៅ ផ្ទះលេខ២៣ ផ្លូវ៣៣៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ជនរងគ្រោះបន្តថា គាត់មិនដែលស្គាល់ជនសង្ស័យឡើយ ហើយមុនកើតហេតុ ជនសង្ស័យ រួមជាមួយបក្ខពួកមួយក្រុម ចូលទៅផឹកស៊ីនៅហាងរបស់គាត់ លុះដល់វេលាម៉ោងកើតហេតុ គ្រាដែលគាត់ដើរចូលបន្ទប់ទឹក នៅផ្សារបឹងបៃតងចម្ងាយពីកន្លែងលក់ ប្រមាណ៨០ម៉ែត្រ រៀបចេញមកវិញ ក៏ត្រូវជនសង្ស័យដើរចូលទៅ ហើយធ្វើសកម្មភាពរុញគាត់ឲ្យចូលក្នុងបន្ទប់ទឹកវិញ រួចចាប់ឱបជាប់ខ្ទប់មាត់ ថើប គាប់ជួន ត្រូវបានប្អូនប្រុសគាត់ ដែលនៅជួយលក់ទីនោះដែរ ដើរទៅតាមហៅ ព្រោះមានភ្ញៀវកុម្ម៉ង់ម្ហូប ទើបដឹងរឿង ស្រែកឆោឡោ ប្រតាយប្រតប់គ្នា ចាប់ទាញបានកាតមន្ត្រីរាជការ « អត្តសញ្ញាណប័ណ្ណនគរបាលជាតិ » ។
នៅគ្រានោះជនសង្ស័យភ័យបានរត់គេច ទៅបាត់ទាំងបក្ខពួក លុះមួយសន្ទុះក្រោយមកជនសង្ស័យ និងបក្ខពួកបានវិលត្រឡប់មកវិញ ព្យាយាមយកកាតទៅវិញ តែជនរងគ្រោះមិនឲ្យ ដោយតម្រូវនិយាយគ្នារកយុត្តិធម៌សិន តែត្រូវបានក្រុមជនសង្ស័យ រករឿងគំរាមវាយលើជនរងគ្រោះ២នាក់បងប្អូន ទើបបង្កឲ្យកាន់តែភ្ញាក់ផ្អើល ដល់អ្នកជិតខាង ក្រុមជនសង្ស័យឃើញសភាពមិនស្រួល នាំគ្នារត់គេចបាត់អស់ ។
ក្រោយកើតហេតុ ជនរងគ្រោះ ប្តឹងទៅសមត្ថកិច្ច ហើយត្រូវបានកម្លាំងនគរបាលប៉ុស្ តិ៍ត្រពាំងក្រសាំងចុះទៅដល់សាកសួ រ និងពិនិត្យផ្ទាល់ តាមការចង្អុលបង្ហាញពីជនរងគ្រោះ រួមជាមួយ កាតនគរបាល មានឈ្មោះ ជនសង្ស័យខាងលើ រួចនាំទៅ ប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង ចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ