សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ៖ ព្រឹទ្ធសភានៅតែបន្ដគាំទ្រយុទ្ធសាស្រ្តលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចវិបុលសេនា​ ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រយុទ្ធសាស្រ្តលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ព្រមជាមួយរាជរដ្ឋាភិ បាល ដែលកំពុងប្តេជ្ញាចិត្តដ៏មុតមាំក្នុងការអនុវត្តការងារនេះ ហើយសង្ឃឹមថា ទៅអនាគតព្រះរាជា ណាចក្រកម្ពុជា នឹងសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេស ចំណុចគោលដៅទី៥ ដែលចែងពី ការសម្រេច ឱ្យបានសម ភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្រ្តី និង ក្មេងស្រីគ្រប់រូប។

សម្ដេចវិបុលភក្ដី សាយ ឈុំ បានបញ្ជាក់គាំទ្រ បែបនេះ ខណៈសម្ដេច អនុញ្ញាត្ដិ ឲ្យថ្នាក់ដឹកនាំជានារី នៃក្រសួងកិច្ចការនារី ដឹកនាំដោយ លោកជំទាវ អ៊ុឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ចូលជួបសំណេះ សំណាល សម្ដែងការគួសម ក្នុងពិធីអបអរសាទរខួបទី១០៩ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ។

សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ បានបញ្ជាក់ថា  ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ កម្ពុជាគ្រប់ រូបទាំងស្រ្តីនិងបុរស ប្រកប ដោយ សមភាព យើងខ្ញុំ បានចុះទៅសាកសួរសុខទុក្ខប្រជារាស្ត្រនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីស្ថាន ភាពរស់នៅស្តាប់ មតិយោបល់ និងសំណូម ពររបស់ពួកគាត់ ។

សម្ដេចបានបន្ដថា៖ ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភា និងតាងនាមឱ្យសមាជិក សមា​ជិកា ដែលជា តំណាង ឆន្ទៈ ដោយប្រយោលនៃប្រជាពលរដ្ឋកម្ពុជា យើងខ្ញុំនឹងបន្តគាំទ្រចំពោះ ការតាក់តែងច្បាប់ ការពិនិត្យការអនុម័ត និងតាមដានការអនុវត្តច្បាប់ផ្សេងៗ ដើម្បីធានាថាច្បាប់ទាំងនោះ មានការឆ្លើយតបទៅនឹងផលប្រយោជន៍ របស់ប្រជាពលរដ្ឋគ្រប់រូបទាំងស្ត្រី ទាំងបុរស ដើម្បីឈានទៅសម្រេចឱ្យបានកិច្ចអភិ​វឌ្ឍន៍ជាតិ មួយដែលប្រកប ដោយចីរភាព និងបរិយាប័ន្ន ។

ព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ មានមុខងារពិនិត្យនិងផ្តល់យោបល់លើអត្ថបទច្បាប់ ដែលអនុម័ត ដោយរដ្ឋសភា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូប។ ច្បាប់ទាំងអស់នេះត្រូវបានយល់ដឹង និងគោរពពីប្រជាពលរដ្ឋតាមរយៈការ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិផងដែរ។
លោកជំទាវ អ៊ុឹង កន្ថាផាវី រដ្ឋមន្ដ្រី ក្រសួង កិច្ចការ នារី បានបញ្ជាក់ថា៖ ក្រសួងកិច្ច​ការនារី កំពុងខិតខំបន្ដអនុវត្ដគម្រោងនានា ឲ្យស្របចំគោលដៅអភិវឌ្ឍន៏ ប្រកបដោយចីរភាពដែលតម្រូវ មិនទុកនរណាម្នាក់ឱ្យនៅឯកោ។ គោលបំណង នៃប្រធាន​បទឆ្នាំនេះក្រៅពីការរំលឹកពីការតស៊ូរបស់នារីនៅទូទាំងសកលលោក ក្នុងការទាមទារសិទ្ធិសេរី ភាពប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើ ភាពរវាងបុរស និងស្រ្តីក៏មានការ ពិនិត្យឡើងវិញ លើសមិទ្ធផលនានា សម្រេចបាន រយៈពេល២៥ឆ្នាំ ក្រោយសន្និ សីទពិភពលោកស្តីពីស្រ្តីលើកទី៤ឆ្នាំ១៩៩៥នៅទីក្រុង ប៉េកាំង ដែលមានផែនការសកម្មភាព ផ្តោតទៅលើ បញ្ហាកង្វល់ជាអាទិ ភាពចំនួន១២ ដែលមាន មូលដ្ឋានលើការលើកកម្ពស់សិទ្ធិ ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច សង្គមនយោបាយការ អប់រំ សុខភាព កិច្ចការពារផ្លូវច្បាប់ បរិស្ថាន និងការ ចូលរួមក្នុងថ្នាក់ធ្វើសេចក្តីសម្រេច៕  ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print