ក្រុមវិស្វករពី Golden West Humanitarian Foundation ដែលមានទីតាំងនៅទីក្រុងភ្នំពេញ បានរចនា និងផលិតទ្បើងនូវឧបករណ៍ជំនាន់ថ្មីមួយសម្រាប់ហ្វឹកហាត់ដោះគ្រាប់ដែលមិនទាន់ផ្ទុះ ដោយប្រើប្រាស់ម៉ាស៊ីនព្រីន 3D។
CES 2016 គឺជាកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាថ្មីនិងចុងក្រោយបង្អស់ពីក្រុមហ៊ុនល្បីៗដូចជា Apple និង Samsung ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។
យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ៖ «វិស្វករកម្ពុជាគឺជាផ្នែកមួយនៃក្រុមពិសេសមួយដែលមកពីមូលនិធិមនុស្សធម៌ Golden West (GWHF) ដែលបានបង្កើតកម្មវិធីឯកសារបណ្តុះបណ្តាលថ្នាក់ខ្ពស់ស្តីពីយុទ្ធភណ្ឌ (AOTM) ដែលត្រូវបានគេអោយឈ្មោះថា អ្នកទទួលរង្វាន់ចំពោះគំរិតច្នៃប្រឌិតថ្មី (Innovation Awards Honoree) នៅក្នុងពិព័រណ៏អន្តរជាតិដ៏ល្បីស្តីពីរបស់ប្រើប្រាស់អេឡិចត្រូនិច នៅ Las Vegas ដែលគេច្រើនស្គាល់ថា CES 2016។ដោយត្រូវបានគេជ្រើសរើសនៅក្នុងក្រុមចំណាត់ថ្នាក់ “បច្ចេកទេសដើម្បីពិភពលោកមួយល្អប្រសើរ” ផលិតផលរបស់ AOTM ត្រូវបានផលិតនៅភ្នំពេញ នៅក្នុងមន្ទីរពិសោធន៍ផ្នែកប្លង់របស់មូលនិធិ GWHF ដែលជាកន្លែងបោះពុម្ព 3D ធំជាងគេនៅប្រទេសកម្ពុជា។»