ម៉ូតូរឺម៉កបុកស្មាស់រីវ៉ូរបួសធ្ងន់ម្នាក់ ស្រាល២នាក់

ចែករំលែក៖

​កំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់ និង ២នាក់ទៀតបានរងរបួសស្រាល នៅក្នុងឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយម៉ូតូរឺម៉កនិងម៉ូតូស្មាស់បុកគ្នាពេញមួយទំហឹង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នៅចំណុចវាលស្រែ១០០ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
​សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានអោយដឹងថា យុវជនដែលរងរបួសម្នាក់១.ឈ្មោះសាយ ពៅ អាយុ២៤ឆ្នាំ រស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។២.ឈ្មោះ ឈីត អាយុ២៥ឆ្នាំ រងបួសធ្ងន់សន្លប់ រស់នៅភូមិឃុំជាមួយគ្នា ដោយម្នាក់ ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ។

​សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុយុវជន៣នាក់ជិះម៉ូតូហ្ស៊ុយស៊ុយគីស្មាស់ ពណ៌ក្រហម អត់ស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុម៉ូតូរឺម៉កមួយគ្រឿងដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា រួចបប់ឆ្វេងមុខម៉ូតូបណ្តាលអោយម៉ូតូស្មាស់ ដែលកំពុងបើកយ៉ាងលឿនជ្រុលបុកកន្ទុយរឺម៉កប៉ើងខ្ទាតទៅម្ខាងបណ្តាលអោយជនរងគ្រោះទាំងបីនាក់ខ្ទាតចេញពីម៉ូតូ ដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់និស្រាលតែម្តង ក្រោយពេលកើតហេតុម៉ូតូរឺម៉កបានបើកគេចខ្លួន ដោយអ្នករងរបួសត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ចំពោះម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវរកម៉ូតូរឺម៉កសម្រាប់ធ្វើដោះស្រាយតាមនីតិវិធី ។ ចន្ថា 

...

    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print